មិនសរសើរមិនបាន!! ប្រាសាទ ដាវីន ថតឈុតបុរាណស្អាតឥតខ្ចោះ (មានវីដេអូ)

នៅពេលថ្មីៗនេះ ស្រាប់តែតារាស្រី ប្រាសាទ ដាវីន បង្ហាញរូបភាពក្នុងឈុតបុរាណខ្មែរ យ៉ាងស្រស់ស្អាតទាក់ភ្នែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

បើទោះបីជាពេលនេះ ប្រាសាទ ដាវីន មិនសូវចេញមុខខ្លាំង នៅក្នុងសង្គមសិល្បៈជាងមុន តែរូបនាងនៅតែ ទទួលបានភាពល្បីល្បាញ ពីហ្វេន ហើយពូកគេ ក៏ចង់សុំឲ្យនាង ប្រឡូកក្នុងវិស័យនេះ ឲ្យបានដិតដល់ជាងមុនផងដែរ។

ជាក់ស្តែង គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ដូចជាសង្វាតរឿងរូបរាងខ្លាំងជាង ដោយមួយថ្ងៃទៅមួយថ្ងៃ នាងចូលចិត្តហាត់ប្រាណ ថែទាំសុខភាពរបស់នាង ដើម្បីឲ្យនៅតែ មាំមួន។ អ្វីដែលកាន់ពិសេសនោះ រាងរបស់ប្រាសាទ ដាវីន ក៏កាន់តែស្អាត គួរជាទីបេតី​ ដែលភាគច្រើន មនុស្សស្រីគ្រប់គ្នា ហៅថា រាងGoal ហើយក៏មានមនុស្សមិនតិចដែរ ចង់បានរាងដូចជានាង។ ដោយសារតែរាងបែបនេះ មិនថា ដាវីន ស្លៀកឈុតបែបណា តែងតែលេចចេញ នូវត្រគាកធំសាយ គួរឲ្យស្រលាញ់ ដែលខុសពីមុន បើទោះបីជា នាងស្គមមែន តែនាងមិនមានរាងស្អាតដូចបច្ចុប្បន្ននោះទេ៕