តារាចម្រៀង YooNa បញ្ចេញបទចម្រៀងទោលពីរបទព្រមគ្នា

តាមរយៈសារព័ត៌មានថៃ Tvpool ដែលបានចេញផ្សាយនៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ទេពធីតាប្រចាំខេប៉ប គឺតារាចម្រៀងស្រីរូបស្រស់ យូនអា YooNa បានបញ្ចេញបទចម្រៀងទោលថ្មីចំនួនពីរបទព្រមគ្នាមានចំណងជើងថា «A Walk to Remember » និងបទ « Summer Night» ដែលបទទាំងពីរនេះ នាងបានអះអាងថា ជាចម្រៀងរំលឹកការចងចាំអ្នកគាំទ្រគ្រប់រូប ដែលបានរួមដំណើរជាមួយនឹងនាង និងថ្ងៃកំណើតរបស់នាងផងដែរ។

សូមជម្រាបថា សមាជិកស្រីក្នុងក្រុម Girls’ Generation រូបនេះត្រូវបានអ្នកគាំទ្រទូទាំងពិភពលោកនិយមហៅនាងជាតារាស្រីស្អាតលំដាប់កំពូល ចាប់តាំងពីនាងបានថតភាពយន្ដ Confidential Assignment’ និងរឿងភាគទូរទស្សន៍ ‘THE K2’, ‘The King in Love’ ដែលកាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់នាងឡើងខ្ពស់ត្រដែតតែម្ដង។ នាងបានកា្លយជាតារាស្រីនាំមុខគេ ក្នុងការបង្ហាញវត្តមានក្នុងភាពយន្ដកំពូលៗបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំថ្មីនេះគឺ EXIT ដែលទើបតែបញ្ចប់ការបញ្ចាំងក្នុងប្រទេសកូរ៉េ។

តារាស្រី YooNa បានអះអាងប្រាប់អ្នកគាំទ្រថា ការបញ្ចេញបទថ្មីទាំងព្រមគ្នា គឺជាកាដូពិសេសមួយសម្រាប់ទទួលការស្វាគមន៍អ្នកគាំទ្រការទស្សនាការប្រគំតន្ត្រីរបស់នាងនារដូវកាលខាងមុខនេះ ដែលមានការដាក់លក់សំបុត្រចាប់តាំងពីថ្ងៃបញ្ចេញវីដេអូនេះតែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់យ៉ាងណានោះ សូមទស្សនាវីដេអូចម្រៀងទាំងពីរបទគឺ «A Walk to Remember » និងបទ « Summer Night» ខាងក្រោមនេះ ៖