
សារព័ត៌មានកម្សាន្ដថៃ Tvpool បានចេញនៅពេលមុននេះបន្ដិចអោយដឹងថា តារាស្រីថៃ-កូរ៉េ លីហ្សា ប្លេកភីង កំពុងមានប្រជាប្រិយភាពលំដាប់ពិភពលោកតែម្ដង បើទោះបីជានាងនៅពន្លកខ្ចីក៏ដោយ តែបទពិសោធន៍រាំជាង ២០ឆ្នាំរបស់នាង បានធ្វើឱ្យតារាស្រីរូបនេះទាក់យកដួងចិត្តអ្នកគាំទ្របានដល់ទៅរាប់លាននាក់នៅបណ្ដាញសង្គមអ៊ីនស្ដាក្រាម។
អ្វីដែលចម្លែកអារម្មណ៍ខ្លាំងជាងគេនោះ តារាស្រី លីហ្សា ប្លេកភីង មានទម្រង់សក់សេះ ដែលជាស្ទាយប្រចាំរបស់នាងតែម្ដង ទាំងរាល់ការសម្ដែងអឹមវីបទចម្រៀង ទាំងរាល់ការសម្ដែងនៅលើឆាក និងជំនួបហ្វេនៗក៏ដោយ គេកត់សម្គាល់ឃើញថា នាងពុំដែលលើកសក់របស់នាងឡើងឡើយ។ ថ្ងៃនេះពិតជាប្លែកអារម្មណ៍អ្នកគាំទ្រជាក់ជាមិនខាន ខណៈដែលយើងនឹងទម្លាយរូបភាពមុខមាត់របស់ លីហ្សា ប្លែកភីង នៅលើកសក់សេះ តើមានទម្រង់មុខបែបម៉េច ? មានថ្ងាសទូលាយដូចការស្មានដែរឬទេ?
កុំឱ្យខាតពេលយូរសូមទស្សនារូបភាពខាងក្រោមនេះ ៖