ដួង សុខគា ជោគជ័យក្នុងកម្មវិធី « កំណែពាក្យខ្មែរ​» កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម

កំលោះកូន៣ តែងនិយមបង់កក្រមា ដួង សុខគា បានឈានជើងចូលសិល្បៈជាង ១០ឆ្នាំមកហើយ ដោយផ្តើមដំបូងពីអាជីពពិធីករវិទ្យុ FM 102 បានឈានជើងចូលធ្វើពិធីករកម្សាន្តប៉ុស្តិ៍ទូរទស្សន៍ CTN អស់ជាច្រើន លុះក្រោយមកកម្មវិធីនោះ អ្នកគាំទ្រចេះតែធ្លាក់ចុះ រហូតធ្វើឲ្យលោកបាត់មុខមួយរយៈធំ។

ក៏ប៉ុន្ដែនៅពេលថ្មីៗនេះ ការបង្ហាញវត្តមានរបស់សិល្បករ ដួង សុខគា នៅលើកញ្ចក់ទូរទស្សន៍ CTN ជាថ្មីនោះ គឺកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងឡើងជាងមុនទៅទៀត ដោយសារតែលោកមិនបានបង្ហាញទេពកោសល្យសម្ដែងសិល្បៈបុរាណនោះទេ ពោលគឺលោកបង្វែរមកអភិរក្សអក្សរសាស្ត្រខ្មែរវិញម្ដង។ នៅលើបណ្ដាញសង្គមហ្វេសហ៊ុក គេមើលឃើញលោក សុគា បង្ហាញវត្តមានក្នុងកម្មវិធី « កំណែពាក្យខ្មែរ » ដែលជាកម្មវិធីជំរុញឱ្យការសរសេរពាក្យពេចន៍ខ្មែរ ឱ្យកាន់តែត្រឹមត្រូវ និងទទួលបានចំណេះដឹងន័យរបស់ពាក្យបន្ថែមទៀត។

ដោយកត់សម្គាល់ឃើញថា ការប្រើប្រាស់ពាក្យតាមរយៈការសរសេរនៅលើបណ្ដាញសង្គមមិនត្រូវត្រូវច្រើន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខុសប៉ាតណាប៉ាតណី ដូច្នោះហើយបានជាតារាកំប្លែងនិយមឱ្យលើតម្លៃលើការអប់រំរូបនេះ បានតាំងជំហរបង្កើតកម្មវិធីឡើង រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនតែម្ដង។ លោក សុគា ធ្លាប់បានបង្ហើបថា «មុនស្តីត្រូវតែគិត ស្តីពាក្យពិតជាងមុសានឹងលេងឲ្យមើលការ ព្រឹទ្ធាចារ្យកុំប្រមាថ។ លេងខ្លះឲ្យចំណេញ
លេងខ្លះពេញឲ្យជាខាត រៀបឫកឲ្យបានស្អាត ហើយឱហាតប្រឹងឧស្សាហ៍»។

ដើម្បីឱ្យជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖