តារាសម្ដែងស្រីពីរដួងនាំមុខគេក្នុងរឿង X-Man : Dark Phoenix ប្រកាសចង់រួមក្រុមជាមួយ Thor បន្ទាប់លើកពានរង្វានភាពយន្ដម៉ាវែល

តាមរយៈសារព័ត៌មានបរទេសបានចេញផ្សាយនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៩ នេះបានអះអាងថា មើលទៅហាក់បីដូចជាកំពូលអ្នកសង្គ្រោះពិភពលោកហេរ៉ូ ថ័រ ( Thor) ដែលបានសម្ដែងដោយលោក គ្រីស ហែមវ៉ស ( Chris Hemsworth) ជាទីពេញចិត្តរបស់មិត្តនារីៗទាំងឡាយ ប្រហែលជាជៀសមិនផុតពីការសម្ដែងរួមគ្នាក្នុងរឿងថ្ជាមួយមីតារាស្រី សូហ្វៀ ធើននឺ (Sophie Turner) និងតារាស្រី ចេសស៊ីកា ឆេសថេន (Jessica Chastain) ដែលកំពុងតែល្បីល្បាញ និងជាតារាស្រីនាំមុខគេនៅក្នុងរឿង X-Man : Dark Phoenix។

តាមការបង្ហើបរបស់ក្រុមហ៊ុនម៉ាវ៉ែល តារាស្រី សូហ្វៀ ធើននឺ (Sophie Turner) និងតារាស្រី ចេសស៊ីកា ឆេសថេន (Jessica Chastain) បានទទួលគម្រោងសម្ដែងភាពយន្ដ X-Man : Dark Phoenix គឺជាគម្រោងរឿងចុងក្រោយបំផុត និងអាចចាត់ទុកបានថា ជាបិទបញ្ចាំងរឿងនិទានរបស់ មីវថេន ចាកចេញពីចក្រវាឡរបស់ក្រុមហ៊ុន ម៉ាវ៉ែល។ បន្ទាប់ពីនេះ ក្រុមហ៊ុនម៉ាវ៉ែល បានទទួលសិទ្ធថ្មីក្នុងការថតរឿងសេរ៊ី X-Man តាមបែបក្រុមហេរ៉ូមករួមបញ្ចូលគ្នានៅក្នុងរឿងនិទានថ្មី ដែលមានលាយបញ្ចូលឈុតឆាករឿងចាស់ផងដែរ។ គេរំពឹងទុកថា រឿងបន្ទាប់គឺមានឈុតឆាករបស់ ថ័រ និង ជីន ហ្ក្រេ។

សូមជម្រាបផងដែរថា ម៉ាវ៉ែល បានផលិតរឿង X-Man : Dark Phoenix នេះឡើង គឺដើម្បីនិទានអំពីតួអង្គស្រីថ្មីគឺ ជីន ហ្ក្រេ (Jean Grey) ដែលជាហេរ៉ូមានថាមពលពិសេសខុសគេ បានការពារសមាជិកគ្រួសារ X-Man អោយរួសរានមានជីវិតបន្ដ ហើយចុងបញ្ចប់នាងបានសម្រេចចិត្តសម្លាប់ខ្លួនឯងនៅលើលំហអាកាស ក៏ប៉ុន្ដែនៅមិនទាន់ចប់នៅឡើយទេ។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖