
តាមរយៈសារព័ត៌មាន Kenh14 ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ បានអោយឃើញថា តារាចម្រៀងស្រី Britney Spears ចូលឆ្នាំនេះ មានវ័យ ៣៧ ឆ្នាំហើយ តែនាងបានចាប់ផ្ដើមទំនាក់ទំនងស្នេហាថ្មីយ៉ាងផ្អែមល្ហែមជាមួយបុរសម្នាក់មានវ័យ ២៥ ឆ្នាំ ឈ្មោះ Sam Asghari ដែលមានរាងសង្ហាមាឌឌាំងសាច់ដុំធំៗ។
អ្នកទាំងពីរហាក់បីដូចជាខ្លាចក្រសែភ្នែកអ្នកសារព័ត៌មានបរទេសឡើយ ថែមទាំងសម្ញែងសេចក្ដីស្នេហាយ៉ាងផ្អែមនៅលើនាវា ជាមួយកាយវិការដូចតួឯកប្រុសស្រីនៅក្នុងភាពយន្ដ Titanic ។ បុរសជាគូស្នេហ៍របស់តារាស្រីរូបនេះ ត្រូវបានគេដឹងថា គឺជាគ្រូបង្វឹកកីឡាកាយសម្ព័ន្ធនៅក្នុងក្លឹបកីឡារបស់តារាស្រីរូបនេះ ហើយលោកកើតនៅឆ្នាំ 1994 ។
ដើម្បីអោយកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖