កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​គ្រោង​រៀបការ​ជាមួយ​គូស្នេហ៍​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​

​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​តារា​ស្រី​ដែល​ហ៊ាន​សម្រេចចិត្ត​រួមរស់​នៅ​ក្រោម​ទ្រនំ​ថ្មី​តែមួយ​ ​ជាមួយនឹង​សង្សារ​ថ្មី​ទ្រព្យ​ស្តុក​ជាតិ​អាមេរិក​គឺ​លោក​ ​ចូ​វ៉ា​នី​ ​អេ​ន​តូ​នី​ញ៉ូ​ ​(​Jovany​ ​Antonio​)​ ​គឺជា​នាយក​ប្រតិបត្តិ​ ​និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Capital​ ​Management​ ​Solutions​ ​(​CMS​)​ ​នោះ​ ​ក្រោយពី​ស្រឡាញ់​មើលចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ឥឡូវនេះ​ ​រដ្ឋា​ ​បានសម្រេច​បង្ហើប​ប្រាប់​រឿង​រៀបការ​ជាមួយ​គូស្នេហ៍​ហើយ​។​

​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​បាន​ឲ្យដឹង​ថា​ ​ឃើញ​អ្នក​សិល្បៈ​ចូល​រោងការ​ព្រោងព្រាត​ខ្លួន​ពិតជា​ចង់​រៀបការ​ខ្លាំង​ណាស់​តែ​ដោយសារ​មួយ​រយៈ​នេះ​ទាំង​នាង​ ​និង​គូស្នេហ៍​ជាប់រវល់​ជាមួយ​ការងារ​ខ្លាំងពេក​ដកឃ្លា​មិន​រួច​ទើប​ត្រូវ​ពន្យា​ពេល​ម្ដង​ហើយ​ម្ដងទៀត​ដូច្នេះ​។​ ​ជាមួយ​អារម្មណ៍​រំភើប​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​បាន​និយាយ​ថា​៖​”​ឃើញ​គេ​ការ​ខ្ញុំ​ចង់​ការ​ដែរ​តើ​ ​ហើយ​គូស្នេហ៍​ខ្ញុំ​គាត់​ក៏​ចង់​រៀបការ​ជាមួយ​ខ្ញុំ​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​។​ ​មិនយូរ​ទេ​ប្រហែល២ឆ្នាំ​ទៀត​យើង​នឹង​ចូល​រោងការ​ជាមួយគ្នា​ហើយ​។​ ​ណាមួយ​ខ្ញុំ​ក៏បាន​ទៅ​ជួប​ប៉ា​ម៉ាក់​គាត់​រួច​ដែរ​លោក​ទាំងពីរ​ស្រឡាញ់​ពេញចិត្ត​ខ្ញុំ​ខ្លាំង​ណាស់​”​។​

​តែ​មិនយូរ​នោះ​ទេ​នាង​ ​និង​គូស្នេហ៍​នឹង​ចូល​រោងការ​ជាមួយគ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយដោយ​អំឡុង​ពេលនេះ​លោក​ ​Jovany​ ​បាន​សួរនាំ​មិត្តភ័ក្ដិ​មួយចំនួន​ដែល​ជា​ជនជាតិ​ខ្មែរ​អំពី​ទំនៀម​ទំ​លាប់​ប្រពៃណី​ចូល​រោងការ​របស់​ជនជាតិ​ខ្មែរ​ ​មុន​លោក​ឲ្យ​ចាស់ទុំ​មក​ចូលស្ដី​ដណ្ដឹង​ ​ទឹម​ ​រដ្ឋា​ ​ដើម្បី​ចូល​រោង​ជ័យ​នា​ពេល​ខាងមុខ​៕​