តារាពហុទេពកោសល្យ ខាត់ សុឃីម គាំទ្រមតិបកស្រាយយុវតី Leyley angel

យើងមើលឃើញថា បន្ទាប់ពីទទួលរងនូវការរិះគន់ យុវតីមានឈ្មោះ Leyley angel បានធ្វើការបកស្រាយថាខ្លួនត្រូវបានគេហៅឲ្យថតម៉ូដែល ក្នុងថ្ងៃនោះក៏មានកម្មវិធីខួបកំណើតរហូតដល់ទី៣កម្មវិធី ក៏មិនបានផ្លាស់ប្តូរសម្លៀកបំពាក់។ កញ្ញារូបនោះក៏បានសំណូមពរឲ្យមហាជនសូមមេត្តាកុំជេរប្រមាថ ព្រោះខ្លួនមិនមែនជាតារាល្បីអ្វីឡើយគ្រាន់តែជាអ្នកលក់ខោអាវអនឡាញប៉ុណ្ណោះ។

នេះជាសារដែលយុវតី Leyley angel បានសរសេររៀបរាប់បកស្រាយនៅលើបណ្តាញសង្គមថា៖ « សួស្តីអ្នកទាំងអស់គ្នា,ខ្ញុំ #Leng,ទទួលស្គាល់រាល់ការិះគន់តែហាមជេដល់គ្រួសាគេនឹងគេ,ចង់ប្រាប់ថា រូបនេះថតហើយគាត់ក៏បានទៅ Birthday គេនឹង live video,សុំខ្លាចហើយសម័យនេះយកមុខណាស់ក្នុងសង្គម FB ថតរូប ស្លៀក Bikini នៅអាងទឹកខូចវប្បធម៌,គេពាក់អាវ SEXY បន្តិច ដៀលត្មិះគេ, អ្ហើយអាខ្លះកញ្ញាខ្លះ cmt មហាសែនត្រឹមត្រូវ,សុទ្ឋតែខូចវប្បធម៌ ក្រសួងជួយចាត់ វិធានការលើអ្នកស្លៀកពាក់ SEXY ,អាប្រុសខ្លះcmtត្រឹមត្រូវណាស់,ប៉ុន្តែបើផឹកស៊ីស្រវឹងចូល KTV ឬដើរលេងខេត្តវារកតែស្រីទៅជាមួយទេ(ដើម្បី Fuck),ហើយកញ្ញាត្រឹមត្រូវខ្លះឃើញរូប ប្រុសសាច់ដុំ មិនបានទេសុទ្ឋតែ Crush ប្តី មើលតែរូបទេចង់ហៀទឹកម៉ាត់ លើកជើង ហើយ(ដើម្បី Fuck),កុំត្រឹមត្រូវក្នុងតែ Fb ពេក,ជ្រិញណាស់អ្នកយកមុខអើយ?ខ្ញុំធ្លាប់ថត Sexy មែនប៉ុន្តែខ្ញុំមិនដែរភ្លេចវប្បធម៌ខ្មែរទេ,បើគ្នាស្អាត ពាក់ទៅជេ,បើរាងកាយគ្នាអាក្រក់ពាក់ទៅ ជេគ្នា,សុំខ្លាចហើយអ្នកយកមុខកុំតែៗស្ករ មើលងាយនៅសំបកក្រៅគេពេក…!»។

យុវតី បានបន្ដបញ្ជាក់នៅលើបណ្ដាញសង្គមទៀតថា «សូមផ្ញើទៅកាន់អ្នកមិនពេញចិត្តទាំងអស់ថា សម្លៀកបំពាក់ថ្ងៃមុនដែរខ្ញុំពាក់នោះ វា ​Sexy មែនតែក៏មូលហេតុដែរ ថ្ងៃនោះខ្ញុំបានក្រុមហ៊ុនថតរូប១កន្លែង សុំឱ្យធ្វើជា Model Fashion ឱ្យគាត់។ បន្ទាប់ពីថតភ្លាមៗនោះ ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង សុំមេត្តាកុំចាំតែរិះគន់នឹងបំបាក់ផ្លូវចិត្តបានទេ? ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរខ្ញុំមានលក់នេះបាន? តែខ្ញុំពាក់បែបនេះក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ណា តើគ្រាន់តែពាក់បែបនេះខូចវប្បធម៌ដែរមែន? ខ្ញុំមិនមែនពាក់ Bikini ចូលរួមកម្មវិធីគេណា ហើយជាទូទៅខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ។ បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ,ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំណាមែនទេ កុំសុខៗមកថាឬជេដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ។ ចង់សួរថាបងៗ និងប្អូននារី ដែលត្រឹមត្រូវមិន ចេះស្លៀកពាក់បែបហ្នឹងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាទៅបានហើយនេះជារូបដែរខ្ញុំថតក្នុង STUDIO”។

យ៉ាងណាមិញ គេកត់សម្គាល់ឃើញថា តារាស្រីពហុជំនាញទាំងសម័យ និងបុរាណ ខាត់ សុឃីម បានសម្ដែងការគាំទ្រនៅលើមតិរបស់ប្អូនស្រីក្នុងការបកស្រាយប្រាប់មហាជនទាំងមូលផងដែរ ដោយអ្នកនាងប្រើប្រយោគយ៉ាងថា «គាំទ្រ »៕