
ថ្មីៗនេះតារាសម្ដែងស្រី មាន សូនីតា បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា « Crush អូន» ដែលត្រូវបានគេឃើញអ្នកលេងបណ្ដាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ថា សំឡេងដូចឆ្មារ សំឡេងចាប សំឡេងមិនកើត ច្រៀងមិនដល់តុងប្រឹងធ្វើល្បីនោះ តារាស្រីរូបនេះ ការបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកតបទៅកាន់អ្នករិះគន់វិញថា « កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង »។
ដោយនាងសរសេររៀបរាប់ថា «កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង] រឿងដែលពិបាកធ្វើជាងគេយកគឺឈ្នះចិត្តខ្លួនតែពេលនេះ មិនថា២៩ឆ្នាំកន្លងមកខ្ញុំបានធ្វើអ្វីខ្លះ សំខាន់ខ្ញុំបានធ្វើជំនះចិត្តខ្លួនឯង ពេលខ្លះគេយកចំណុចខ្សោយរបស់យើងមកលេងសើចទាំងដែលយើងត្រូវរស់នៅជាមួយនឹងភាពភ័យខ្លាចជាមួយមនុស្សជុំវិញដែលគេបញ្ចើចបញ្ចើរ។ និយាយចំអកថាសម្លេងយើងញែកសំលេងដូចកូនក្មេង, សំលេងដូចចាប, សំលេងដូចតុក្កតា,សំឡេងស្រួយ, សំលេងដូចប្រុស, សំឡេងស្អក,សំឡេងតូច…និយាយទៅមានសព្វគ្រប់បែបយ៉ាង។
ខ្ញុំមិនបានលួចជេរពួកគាត់ក្នុងចិត្តនោះទេដែលពួកគាត់ដែលនិយាយចំអកពាក្យទាំងអស់នោះមកខ្ញុំនិយាយទៅខ្ញុំធ្វើទឹកមុខធម្មតាដូចជាអត់មានរឿងអីកើតឡើង ប៉ុន្តែលួចអន់ចិត្តខ្លួនឯងហេតុអី្វបានកើតមកមិនមានសំឡេងល្អនិងគេ ពេលខ្លះក៏លួចយំក្នុងចិត្តដែលគ្មានអ្នកឃើញ។ ពេលខ្លះចង់សួរទៅពួកគាត់ថា “កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង”។ ពេលនេះខ្ញុំនិយាយអ្វីទាំងអស់នេះឡើងមិនមែនបានន័យថាខ្ញុំខឹងពួកគាត់នោះទេ តែតាមពិតទៅគឺខ្ញុំមានជំនឿចិត្តហើយខ្ញុំបានជម្នះចិត្តខ្លួនឯងហើយធ្វើរឿងទាំងអស់នេះឡើងរហូតដល់មានគេទទួលយកបានមិនមែនមានន័យថាខ្ញុំបានធ្វើល្អនោះទេ ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ អរគុណមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដែលពួកគាត់មិនដែលយកចំណុចខ្សោយមកលេងសើច ហើយពួកគាត់មិនដែលជំទាស់នូវអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាលើកទឹកចិត្ត ហើយជួយយើងជំរុញយើងហើយហ៊ានធ្វើនូវអ្វីដែលយើងមិនហ៊ានធ្វើ»៕