កាន់តែរឿងធំហើយ!! អ្នកដឹកនាំតារាកូរ៉េ Yang Hyun Suk ប្រកាសស្ពាយបង្វិចចេញពី YG Entertainment បន្ទាប់ពីផ្ទុះរឿងអាស្រូវជួញដូរផ្លូវភេទ

តាមរយៈសារព័ត៌មាន All Kpop បានចេញផ្សាយនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ នេះបានអះអាងឱ្យដឹងថា អ្នកគ្រប់គ្រង និងជាថ្នាក់ដឹកនាំមានឈ្មោះល្បីម្នាក់ក្នុងចង្កោមសិល្បៈចម្រៀងកូរ៉េខេប៉ប់ គឺលោក Yang Hyun Suk ខណៈនេះបានប្រកាសស្ពាយបង្វិចចេញពីផលិតកម្ម YG Entertainment បន្ទាប់ពីបែកធ្លាយរឿងអាស្រូវរកស៊ីជួញដូរផ្លូវភេទ ដោយនាំយតារាចម្រៀងប្រុសស្រីនៅក្នុងតំបន់ប្រទេសអាស៊ី ទៅលក់ឱ្យកំពូលមហាសេដ្ឋនៅឯបរទេស។
វ​បាន​ចោទប្រកាន់​ ​និង​សង្ស័យ​បាន​ប្រព្រឹត្តិ​បទល្មើស​រកស៊ី​ផ្លូវភេទ​ ​ដឹកញីប្រស៊ីឈ្មោលយក​ស្រី​ៗ​ទៅ​លក់​ឱ្យ​សេ​ដ្ឋី​ៗ​នៅ​បរទេស​ ​។​

លោក Yang Hyun Suk ដែលជាស្ថាបនិកផលិតកម្ម YG Entertainment ត្រូវបានគេទម្លាយថា ត្រូវ​បាន​ចោទប្រកាន់​ ​និង​សង្ស័យ​បាន​ប្រព្រឹត្តិ​បទល្មើស​រកស៊ី​ផ្លូវភេទ​ ​ដឹកញីប្រស៊ីឈ្មោលយក​ស្រី​ៗ​ទៅ​លក់​ឱ្យ​សេ​ដ្ឋី​ៗ​នៅ​បរទេស ។ ​បើ​តាមកម្ម​វិធី​ ​Straight​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MBC​ ​បាន​អះអាង​ថា​ ​ភ័ស្ដុតាង​មួយចំនួន​បាន​បញ្ជាក់​ថា​ ​លោក​ ​Yang​ ​Hyun​-​suk​ ​ដែល​ជា​ស្ថាបនិក​បង្កើត​ក្រុម​ហ៊ុន​កម្សាន្ដ​ ​YG​ ​Entertainment​ ក៏ដូច​ជា​ក្រុមហ៊ុន​ផលិតកម្ម​លក់​ចម្រៀង​ធំ​បំផុត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​សង្ស័យអាច​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​ករណី​ចាប់​ ​និងជួញ​នា​រីៗ​ស្រស់​ស្អាត​ ​យក​ទៅ​លក់​បម្រើសេវា​កម្ម​ផ្លូវភេទ​នៅ​បរទេស​ ​ដែល​ក្នុង​នោះ​ភាគច្រើន​គឺ​នារី​នៅ​តំបន់​អាស៊ី​។​ ​បើ​ទោះបីជា​ខាង​ផលិតកម្ម​ ​YG​ ​ចេញ​ការ​បដិសេធ​ថា​ ​មិនបាន​ប្រព្រឹត្តិ​បទល្មើស​ខាងលើ​នោះ​ក្ដី​ ​តែ​សេចក្ដីប្រកាស​ចាប់ខ្លួន​ស្ថាបនិក​រូប​នេះក៏​ត្រូវ​បាន​ធ្វើឡើង​ ​និង​ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ធ្វើការវិភាគ​រិះគន់យ៉ាង​មិន​សំចៃ​។​

​យ៉ាងណាមិញ​ ​កម្មវិធី​ ​Straight​ ​ក៏បាន​បញ្ជាក់​បន្ថែម​ថា​ ​អ្នកជំនួញ​មានមុខមាត់​នៅក្នុង​សង្គម​សិល្បៈ​ដូចគ្នានឹង​ក្រុមហ៊ុន​ ​YG​ ​មួយ​រូប​បាន​ផ្ដល់​ការ​បញ្ជាក់​ថា​ ​បុគ្គល​របស់​ ​YG​ ​រូប​នេះ​ធ្លាប់​បាន​ណាត់ជួប​មេខ្យល់នៅក្នុងក្លឹបកម្សាន្ដរាត្រី NB ​ដែល​ជា​ក្រុមអ្នកនាំ​នារី​មកបម្រើសេវាកម្មផ្លូវភេទចំនួន៣ដង​រួចមក​ហើយ​ ​ហើយ​នៅក្នុង​នោះក៏​មាន​តារា​ចម្រៀង​ល្បី​ៗ​ ​មាន​បុរស​ ​8​ ​នាក់​ ​និង​នារី​ ​25​ ​នាក់​ ​ដែល​សុទ្ធសឹងតែ​ជានា​រី​មានឈ្មោះ​ល្បីនៅក្នុង​ពិភព​សិល្បៈ​ផង​ដែ​។​ ​បើ​ទោះបីជា​មានការ​សម្ភាសន៍​ ​និង​ការសង្ស័យ​ករណី​ខាងលើ​នេះ​ក៏ដោយ​ ​ក៏​លោក​ ​Yang​ ​Hyun​-​suk​ ​នៅ​បដិសេធ​ថា​ ​ខ្លួន​គ្មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​ករណី​ខាងលើ​ជាដាច់ខាត​។​

​សូមជម្រាប​ថា​ ​ខណៈនេះខាង​មន្ដ្​រី​ប៉ូលី​ក្រុង​សេអ៊ូល​ ​ក៏បាន​ប្រាប់​សារព័ត៌មាន​ដែរ​ថា​ ​ពួក​យើង​កំពុងតែ​ព្យាយាម​ទាក់ទង​ទៅកាន់​ស្ថានីយ​ទូ​រស​ទ្ស​ន៍​ ​MBC​ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​រក​ភ័ស្ដុតាង​ពិតប្រាកដ​ ​និង​ការ​សហការ​ពី​ខាង​ស្ថានីយ​ទូរទស្សន៍​ ​ដើម្បី​កសាង​សំណុំរឿង​ ​និង​ស្រាយ​បំភ្លឺ​រឿងក្ដី​បន្ថែម​ជូន​មហាជន​ ។

ខណៈនេះលោក Yang Hyun Suk បានប្រកាសលាលែងពីតំណែងអ្នកគ្រប់គ្រងផលិតកម្ម និងធ្វើការសុំទោសមហាជន ក៏ដូចជាតារាចម្រៀងនៅក្នុងផលិតកម្ម YG Entertainment ជាសាធារណៈចំពោះរឿងអាស្រូវដែលខ្លួនបានធ្វើកន្លងមកនេះ៕