ពិធីការិនី ម៉ៃយ៉ា ថតឈុតសម្អាងការស្អាតដូចតុក្កតាម៉ាឡាកាំង

ពិធីការនីនិងជាតារាសម្តែងដែលមានមុខមាត់កូនកាត់ខ្មែរអាលឺម៉ង់កញ្ញា ម៉ៃយ៉ា ដែលមហាជនស្គាល់តាមរយៈការថតខ្សែរភាពយន្តភាគជាច្រើន បានស្លៀកឈុតបុរាណពណ៍មាសបង្ហាញសម្រស់ស្រស់សោភាជាមួយនិងស្នាមញញឹមដ៏មានមន្តស្នេហ៍។

ម៉ៃយ៉ា គឺជាតារាមួយដួងកំពុងតែរះនៅលើវិថីសិល្បៈ គេតែងតែសង្កេតឃើញថានាងចូលចិត្តការស្លៀកពាក់បែបទាន់សម័យណាស់ តែបើក្រលេកមកមើលនាងក្នុងឈុតបុរាណម្តងៗគឺស្រស់ស្អាតមិនធម្មតាឡើយ ដោយឡែកសម្រស់ដ៏ទាក់ទាញរបស់នាងនៅក្នុងឈុតប្រពៃណី អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នោះគឺនៅក្នុងឈុតពណ៍មាសនេះដែរ ធ្វើឲ្យតួស្រីនៅក្នុងរឿង “កូនពស់កេងកង” ស្អាតប្លែកខុសពីឈុតផ្សេងៗដោយនាងបានគ្រងឈុតប្រពៃណីជាតិខ្មែរតែបើផ្ទៃមុខនាងវិញដូចកូនក្រមុំតុក្កតាបេះដាក់តែម្តងមើលសឹងតែមិនស្គាល់។

ភ្លាមៗនោះអ្នកគាំទ្ររូបនាងមិនតិចនាក់នោះឡើយលើកសរសើរមិនដាច់ពីមាត់និងនិយាយបែបលេងសើចថាម្តងនេះអាយដលស្លៀកឈុតប្រេពៃណីខ្មែរតែបើផ្ទៃមុខវិញស្អាតដូចតុក្កតាបារាំងម៉ាឡាកាំងតែម្តងហើយ៕