
កាន់តែកៀតជិតដល់ថ្ងៃចូលរោងការ តារាសំដែង និង ចម្រៀង អ៊ុន អាលីហ្សា កំពុងមមាញឹករៀបចំចាត់ចែងពិធីរៀបមង្គលការរបស់នាង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមិថុនាខាងមុខនេះ ។ ក្នុងនោះ ក៏មានមិត្តភក្តិមួយចំនួនបានអះអាងថា ពួកគេបានទទួលសំបុត្រអញ្ជើញពីអាលីហ្សា រួចហើយ ។
មានការសរសើរថា អនាគតស្វាមី អាលីហ្សា ស្រស់សង្ហា ជាពិសេសទម្រង់មុខដូចតួកូរ៉េមិនចាញ់តារាប៉ុន្មានឡើយ ។ ក្នុងនោះក៏មានការបង្ហើបថា គូស្នេហ៍របស់អាលីហ្សា មានវ័យក្មេង និង មានអាយុប្អូននាង ហើយសព្វថ្ងៃលោកកំពុងរស់នៅរដ្ឋកាលីហ្វ័នីញ៉ា ។ ពេលនេះដែរ អាលីហ្សា កំពុងរៀបចំឯកសារដើម្បី ចូលទូតសម្ភាសក្នុងការចាកចេញទៅរស់នៅអាមេរិកផងដែរ ។
ប៉ុន្មានម៉ោងមុននេះ រូបភាព Pre-Wedding របស់តារាស្រី អ៊ុន អាលីហ្សា ត្រូវគេទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការពោលសរសើរថា គ្រាន់តែគូស្នេហ៍មកដល់ស្រុកខ្មែរភ្លាម អាលីហ្សា បានបណ្តើរគូស្នេហ៍ទៅថតរូប Pre Wedding នៅខេត្តសៀមរាបភ្លាមៗដែរ ។ មានការបន្ថែមថា មុននឹងសម្រេចចិត្តរៀបការ អាលីហ្សា បានស្វែងយល់ចិត្តថ្លើមគ្នាជាមួយអនាគតស្វាមីយូរគួរសមមកហើយ ព្រោះមិនចង់ឱ្យខុសដូចពេលកន្លងមក ។
ចង់ដឹងថា គូស្នេហ៍មួយគូរនេះស្រស់ស្អាតដល់កម្រិតណានោះ សូមទស្សនារូបថត Pre-Wedding អ៊ុន អាលីហ្សា ដូចខាងក្រោមនេះ ៖