សុខ ជំនោរ ចាប់អារម្មណ៍ហេតុការណ៍សោដនាកម្មពីរ ចំថ្ងៃទី ២២ ដូចគ្នា

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យថា ហេតុការណ៍ឧបទ្ទវហេតុបាក់រលំអាគារសង្កត់មនុស្សស្លាប់នៅខេត្តព្រះសីហនុ បានបណ្ដាលឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ចំពោះសោកនាកម្មមួយ។ គិតមកទល់ពេល ក្រុមអ្នកជួយសង្គ្រោះបានខ្នះខ្នែងដុតដៃដុតជើងជួយសង្គ្រោះ និងកាស់កាយគំនរអាគារ ដើម្បីស្វែងអ្នកដែលនៅមានជីវិត និងសាកសពអ្នកដែលបានស្លាប់នៅក្រោមអាគារផងដែរ។

នៅក្នុងនោះដែរ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតគឺ មតិរបស់កវីនិពន្ធ សុខ ជំនោរ បានលើកឡើងគួរអោយសំគាល់ដែរថា « បងប្អូន មានចាប់អារម្មណ៍ដូចខ្ញុំទេ?
– ២២ វិច្ឆិកា ២០១០ ព្រឹត្តិការណ៍នៅស្ពានកោះពេជ្រ
– ២២ មិថុនា ២០១៩ ព្រឹត្តិការណ៍រលំ អគារនៅខេត្តព្រះសីហនុ »។ ការលើកឡើងរបស់លោកគឺចង់បញ្ជាក់ថា ប្រទេសកម្ពុជាបានជួបសោកនាដកម្មពីរហេតុការណ៍ចំថ្ងៃ ២២ ដូចគ្នាតែម្ដង។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ករណីរលំបាក់អគារកម្ពស់៧ជា នៅខេត្តព្រះសីហនុ បានកើតឡើង កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រហូតដល់ពេលនេះ ចំនួនអ្នកស្លាប់ ដែលត្រូវបានកាយឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ៕