ក្រោយពីមានការហាមឃាត់ពីក្រសួងធម្មការនិងសាសនា ខណៈនេះ នាយ តាក់ស៊ី សម្រេចបំណងបួសជាភិក្ខុ

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកគេឃើញថា តារាចម្រៀងនៅប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានចូលពិធីបំបួសនាគ នាយ តាក់ស៊ី នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នេះ។ សូមជម្របថា អតីតតារាកំប្លែង CTN នាយ តាក់ ស៊ី បានសម្រេចបំណងដ៏ធំរបស់ខ្លួនហើយ នោះគឺ ការសាងផ្នួស បម្រើព្រះពុទ្ធសាសនា ។

នៅក្នុងពិធីសាងផ្នួសរបស់នាយ តាក់ស៊ី នោះដែរ គេប្រទះឃើញ ស្រីអ៊ីត នាយ ចឺម លោកតាវិចទ័រ នាយគ្រឺន និងតារាល្បីៗជាច្រើនរូបទៀតបានទៅចូលរួម ហើយសម្រាប់ទីតាំងគឺស្ថិតនៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕