
នាព្រឹកថ្ងៃព្រហស្សតិ៍ ទី២៧ មិថុនានេះ នៅវត្តនាគវ័ន្ត កុដិលេខ២៤ បានរៀបចំវិធីបុណ្យ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់ ដោយការបាក់រលំអគារ នៅខេត្តព្រះសីហនុ។ ពិធីនេះដែរ ក៏មានតារាជាច្រើន ចូលរួមរំលែកទុក្ខក្រៀមក្រំបំផុត។
ពិធីនេះ ត្រូវបានរៀបចំដោយប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ដើម្បីបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ជនរងគ្រោះទាំង២៨នាក់។
អ្នកនាង ចន ច័ន្ទលក្ខិណា បានអំពាវនាវដល់បងប្អូន សិល្បករ សិល្ប ការិនី និងបងប្អូន ជនរួមជាតិខ្មែរទាំងអស់ សូមគោរពអញ្ជើញ ចូលរួមពិធីបុណ្យ ទក្ខិណានុប្បទាន ដើម្បីឧទ្ទិស កុសលជូនដួងវិញ្ញាណក្ខន្ធ ចំពោះបងប្អូនជនរងគ្រោះ ដែលបានស្លាប់ ដោយឧបទ្ទវហេតុ រលំ អគារ៧ជាន់ នៅខេត្តព្រះសីហនុ កន្លងទៅថ្មីៗនេះ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា ការប្រកាសអញ្ជើញបងប្អូនជាសាធារណៈបែបនេះ អ្នកនាងសង្ឃឹមថា បងប្អូន នឹងមិនប្រកាន់ ព្រោះអ្នកនាងបានអញ្ជើញ ក្នុង Group រួចហើយ អ្នកនាងអត់មានពេលឆាត Private បានគ្រប់ៗគ្នាទេ ព្រោះមានការងារច្រើន ដែលត្រូវធ្វើ។ ដូច្នេះបើក្រុមការងារ ឬជំនួយការអ្នកនាង ទូរស័ព្ទអញ្ជើញបងប្អូន សូមកុំប្រកាន់។
ទីតាំងដែលរៀបចំពិធីបុណ្យ គឺនឹងប្រព្រឹត្តធ្វើឡើង នៅវត្តនាគវ័ន វេលាម៉ោង៨ព្រឹកថ្ងៃទី២៧ មិថុនា អ្នកផ្តើមកម្មវិធីរួមមាន ៖ ព្រះព្រហ្ម វិជ្ជា នី សុវណ្ណ មុនី រ៉េត មេកុដិលេខ២៤ វត្តនាគវ័ន រាជធានី ភ្នំពេញ និងប្រធានសមាគមសិល្បករខ្មែរ៕