ជួយ​គ្នា​ក្នុង​គ្រា​ក្រ ឃើញ​លោក សែម សង្វាត ធ្លាក់​ខ្លួនបែបនេះ ឪក សុគន្ធកញ្ញា បាន​ជួយ​ជា​ទឹក​ប្រាក់​មួយ​ចំនួន ….(មានរូបភាព)

ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវអតីតតារាចំរៀងក្រុម EV Band គឺលោក សែម សង្វាត ដែលមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយពីតារាចម្រៀងប្រុសលោក សែម សង្វាត បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំនោះ ធ្វើប្រិយមិត្ត មានចម្ងល់ជាខ្លាំង ថាបាត់មុខលោកទៅណា។

ជាមួយគ្នានេះ លោក សែម សង្វាត ក៏បានលេចមុខជាថ្មី ព្រមទាំងមានសភាពប្រែទៅជាស្គម ខុសពីធម្មតាធ្វើឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីបានឃើញបែបនេះ។ខណៈអតីតតារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះកាលពីជាង២០ឆ្នាំមុន លោក សែម សង្វាត ដែលលោកជាតារាចម្រៀងមួយរូប មានភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះបោះសំឡេង​ ជាពិសេសនោះគឺមានការគាំទ្រពីទស្សនិកជន។

យ៉ាងណាមិញ អតីតតារាចម្រៀងល្បីឈ្មោះ លោក សែម សង្វាត ដោយសារតែមានជំងឺប្រចាំកាយធ្ងន់ធ្ងរ បានធ្វើឲ្យតារាចម្រៀងមួយដួងនេះបាត់វត្តមានសូន្យពីសិល្បៈរយៈពេលជាង២០ឆ្នាំ។ថ្មីៗនេះលោក សែម សង្វាត ដែលជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូបព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត នេះបើតាមការឲ្យដឹងកកន្លងមក ។

យ៉ាងណាមិញឃើញជួបលំបាកជាច្រើនបងប្អូនសប្បុរជនជាច្រើនបានជួយឧបត្ថមទៅលោកផងដែល ចំនែកឯថ្ងៃនេះផងដែល អ្នកនាង ឪក សុគន្ធកញ្ញា ដែលជាអតីតសមាជិករួមក្រុមពីមុននោះបានឧត្ថមថិការជូនលោក ចំនួន៣០០ដុល្លាផងដែរប្រិយមិតតាមរយៈអ្នកម្តាយរបស់អ្នកនាងយកទៅជូន ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។

ប្រភព៖ ហ្វេសប៊ុក