
ប្រិយមិត្តជ្រាបច្បាស់រួចហើយអំពីប៉ុន្មានថ្ងៃមុននេះចំពោះរូបភាពស្វីតៗរវាងបុត្រ និងម៉ានិច ដំណឹង នេះ ក៏មានអ្នកខ្លះ បានគិតថា សម្តែងមិនអាចជាការពិតទេ ព្រោះគម្លាតវ័យរបស់ពួកគេពិតជាខុស គ្នាខ្លាំងណាស់ ដែលខាងស្រី មានអាយុបងគ្នាច្រើន។
ប៉ុន្តែអ្នកខ្លះទៀត ក៏បានជឿថា ជួនកាល និស្ស័យរបស់ពួកគេ ក៏អាចឲ្យពួកគេ ស្រលាញ់គ្នាបានដែរ ព្រោះនៅលើលោកយើងនេះ មិនខ្វះទេ អ្នកដែលមានអាយុខុសគ្នា ដូចបងប្អូននោះ។ការចា ប់ នេះគេ ដឹងដែរថាបានលេចចេញឡើងក្រោយពីពួកគេ បានបង្ហាញមុខក្នុងការដំណើរកម្សាន្តរួមគ្នាមួយនៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយខេត្តកណ្តាល។
បើផ្អែកទៅលើការបង្ហោះរបស់ពួកគេ នាពេលកន្លងមកនោះ គេសង្កេតឃើញថា ថៃ អតិជាតិបុត្រ និង ដួង ម៉ានិច បានបង្ហាញពីសកម្មភាពបែបផ្អែមល្ហែម ស្និទ្ធស្នាល របស់ខ្លួន មើលហើយ ស្ទើរតែលើសជាតិស្ករ។ ជាមួយគ្នានេះដែរ បើទោះបីជាបែបនេះក្ដី នៅពីក្រោយរឿងរបស់អ្នកទាំងពីរ ក៏ត្រូវបានរងការរិះគន់ពីប្រិយមិត្តជាច្រើន នៅលើបណ្ដាញសង្គមផងដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីប៉ុន្មានម៉ោងមុននេះដែរ អ្នកទាំងពីរ កាន់តែធ្វើឲ្យ រឹតតែបើកភ្នែកធំៗ ដោយពួកគេ បានគ្រងឈុតរៀបការជាមួយគ្នាទៀត ដែលដូចជាកូនកម្លោះកូនក្រមុំ ហើយមើលមិនដឹងនោះទេថា បុត្រអាយុតិចជាង ម៉ានិច ក្រោយពេលតែងខ្លួន ឲ្យលោកបែបនេះ ឡើងពេញកម្លោះស្តូកតែម្តង។
យ៉ាងណាមិញ រូបថត និង វីដេអូ ថតសម្អាងការនេះ ក៏ត្រូវបានសាយភាយព្រោងព្រាតខ្លាំង រហូតមានមនុស្សជាច្រើន មិនគិតមិនបានថា ពួកគេ ពិតជាសង្សារគ្នាមែនទេ ហើយបើជាសង្សារនឹងគ្នា ក៏សមគ្នាម្យ៉ាងដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។
ប្រភព៖ ហ្វេសប៊ុក