
បន្ទាប់ពីវិលត្រលប់មកកាន់ពិភពសិល្បៈ ក្រោយកាន់ទុក្ខ ១០០ ថ្ងៃ កញ្ញា ខេមរៈ ស្រីពៅ ពេលនេះ តាមចម្រៀងរាងសង្ហា សំឡេងមុតស្រួច លោក ខេមរៈ សិរិមន្ត កំពុងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញខ្លួនក្លាយជា Judge ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia របស់ស្ថានីយហង្សមាស HDTV។
សម្រាប់វត្តមានលោក ខេមរៈ សិរិមន្ត ក្នុងកម្មវិធី X Factor Cambodia វាជាលើកទី ១ ហើយក្នុងជិវិតសិល្បៈ ខណៈកម្មវិធីធំៗរាល់ដល់របស់ហង្សមាស មិនដែលឃើញវត្តមានលោកម្ដងទេ។ តែយ៉ាងមិញ យើងមិនដឹង តើលោកខេមរៈ សិរិមន្ត នឹងមានសំនួនវោហាខ្លាំងកម្រិត ដូច Judge កាន់ស្នឹម កញ្ញា ឬយ៉ាងណាទេ។
ចំពោះ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី ១ នឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ នេះ ចាប់ពីម៉ោង ៨:០០ យប់តទៅ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។ ចឹង! ដឹងថា Judge ខេមរៈ សិរិមន្ត ពូកែសួរបេក្ខជនយ៉ាងណា? នៅសល់តែ ៥ ថ្ងៃទៀតទេ នឹងបានដឹងហើយ!!