
មហាជនជាច្រើនពិតជាបានស្គាល់តារាចម្រៀងរាងតូចច្រឡឹង ស្រស់សោភា ដែលជាកូនស្រីលោក ហួរ ឡាវី នោះគឺ កញ្ញា វី ឌីណែត ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនក្រោមទ្រនំរបស់ ផលិតកម្ម រស្មីហង្សមាស ជាមួយសម្លេងដ៏ពីរោះ។
យ៉ាងណាមិញ កាលពីថ្មីនេះ តារាចម្រៀងស្រី ម្ចាស់បទ «ខ្ញុំលែងត្រូវការស្នេហា» កញ្ញា វី ឌីណែត បានបង្ហោះរូបភាពជាច្រើន ពីដំណើរកម្សាន្តទៅប្រទេស ថៃ រួមទាំងមិត្តភ័ក្ដិជាច្រើនទៀត ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង។ឮ
ក្នុងនោះផងដែរ កញ្ញា វី ឌីណែត បានតុបតែងខ្លួន ប្លែកខុសពីសព្វដង ដែលមើលទៅពិតស្រស់ស្អាត ស្របទៅដោយស្នាមញញឹម មានក្តីសុខតែម្ដង។ ជាមួយគ្នានេះដែរ តារាចម្រៀងស្រីដែលមានការគាំទ្រខ្លាំងរូបនេះ គេសង្កេតឃើញថាបទចម្រៀងរបស់ខ្លួន ជាច្រើនបានធ្វើការវាយលុក លើទីផ្សារយុវវ័យខ្លាំងមែនទែន ជាពិសេសនោះគឺបទបែបមនោសញ្ចេតនា ចាក់ដោតអារម្មណ៍មិត្តៗយុវវ័យតែម្ដង។
លើសពីនេះទៅទៀតនោះ ដោយមានការគាំទ្រខ្លាំងនោះ សូម្បីតែសកម្មភាព និង រូបសម្រសរបស់ កញ្ញា វី ឌីណែត ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង មិនចាញ់តារាស្រីដទៃទៀតនោះទេ ។
ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។
ប្រភព៖ ហ្វេសប៊ុក