រំភើប​ណាស់! បទ កំលោះ​ចាស់​ប៉ះ​កំលោះ​ស្ទាវ​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​មាន​អ្នក​ស្តាប់​ដល់​… (មានចម្រៀង)

​តារា​ចម្រៀង​ជើង​ចាស់​ បាន​ដាស់​អារម្មណ៍​ប្រិយមិត្ត​ក្នុង​ Youtube ជាច្រើន​នាក់​ចូល​ស្តាប់​យ៉ាង​សន្ធឹកសន្ធាប់​ គឺ​លោក​ ណយ វ៉ាន់ណេត ចាប់​ដៃ​គូរ​ច្រៀង​ជា​មួយ​តារា​រ៉េបស្រុកស្រែ នេន ទុំ ដោយ​បកស្រាយ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា «កំលោះ​ចាស់​ប៉ះ​កំលោះ​ស្ទាវ​ »។

បទ​នេះ​ចេញ​កាល​ពី​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ បើ​គិត​មក​ដល់​ថ្ងៃ​នេះ​គឺ​មាន​អាយុ​ត្រឹមតែ​មួយ​អាទិត្យ​ជាង​តែ​ប៉ុណ្ណោះ​​ តែ​ទាក់ទាញ​​ទស្សនិកជន​ដែល​ចូលចិត្ត​តាម​ដាន​ Youtube ចូល​ទស្សនា​រហូត​ដល់ ​១​ លាន​ដង​ជាង​​ នេះ​បើ​យោង​តាម​តួលេខ​ Youtube ឆានែ នេន ទុំ NEN TUM YouTube Official។ យ៉ាងណាមិញ​តួលេខ​នៃ​ការ​ចូល​ទស្សនា​នេះ​ បាន​ធ្វើ​ឲ្យ​តារា​រ៉េបស្រុកស្រែ នេន ទុំ​ បញ្ចេញ​សារ​មួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ៖ «អបអរសាទរ​បទ​ #កំលោះចាស់ប៉ះកំលោះស្ទាវ​??? នៅ​ពេល​នេះ​ទទួល​បាន​១​លាន​នាក់​ទស្សនា​ ក្នុង​១អាទិត្យ​ប៉ុណ្ណោះ​ congratulations 1Week=1M views។ ខ្ញុំ​សន្យា​ថា​ខ្ញុំ​និង​បញ្ចេញ​បទថ្មី​ជាមួយ​លោកពូ​ #ណយវ៉ានណេត​ ម្តង​ទៀត​នៅ​ចុង​ខែ​នេះ​។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​គាំទ្រ​បទចម្រៀង​ថ្មី១បទនេះ​?»។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ ដែល​តារា​ចម្រៀង​ជើងចាស់​ ណយ វ៉ាន់ណេត ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​តារា​រ៉េប​ស្រុកស្រែ​ នេន ទុំ បន្ទាប់​ពី​លោក​ស្ទើរ​តែ​បាត់មុខ​ពី​វិស័យ​សិល្បៈ​ចម្រៀង​ទៅ​ហើយ​៕

 

 

សូមស្តាប់ចម្រៀងខាងក្រោមនេះ៖