
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី ៨ ខែកក្ដដា ឆ្នាំ ២០១៩ កន្លងទៅនេះ អ្នកនាង គង់ ចន្ទស្រីមុំ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល តាមរយៈរូបភាពស្អាតៗ និងប្លែកភ្លែក ជាមួយនឹងអ្នកចូលរួមក្នុងកម្មវិធីខួបកំណើតកូនស្រីរបស់អ្នកនាង ដោយម្នាក់ស្លៀកពាក់បែបតួ Hero ល្បីៗក្នុងរឿងទាំងអស់។
ក្នុងកម្មវិធីនោះ អ្នកនាង គង់ ចន្ទស្រីមុំ និងកូនស្រី ជាមួយការតុបតែងខ្លួនប្លែក និងទាក់ទាញបំផុតជា Wonder Woman ។ ក្នុងកម្មវិធីនោះ យើងឃើញមានការចូលរួមពីសំណាក់តារាល្បីៗមានដូចជា ដួង ម៉ានិច, ពិធីករ ជា សុវណ្ណារិទ្ធិ និងក្រុមគ្រួសារ, ម៉ាក សែនសូនីតា, មាន សូនីតា, សុភ័ក្រ កុសុមា ព្រមទាំងនៅមានតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។
តោះចឹង! សូមទស្សនាវីដេអូខាងក្រោមនេះ(សូមចុចលើរូប)៖