លោកគ្រូ​ចេះ​ច្រៀង​៦​ភាសា​ ញាំង​ឲ្យ​កម្មវិធី X Factor Cambodia កាន់​តែ​ល្អ​មើល​ (មានវីដេអូ)

កម្ម​វិធី X Factor Cambodia រដូវកាលទី១ ឈាន​មក​ដល់​សប្ដាហ៍​ទី​២ កាន់​តែ​ទាក់ទាញ​មហាជន​ ជាពិសេស​បេក្ខជន​បេក្ខនារី​សុទ្ធសឹងតែ​ជា​អ្នក​មាន​សមត្ថភាព មក​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ដ៏​ល្បី​នេះ​ ដើម្បី​អនាគត​របស់​ពួក​គេ​លើ​វិស័យ​វិថី​សិល្បៈ។​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​យប់​មិញ​ បេក្ខជន​មួយ​រូប​ជា​គ្រូ​ភាសា​អង់គ្លេស​មានឈ្មោះ ស៊ាត ចាន់រ៉ុង អាយុ ២៥ឆ្នាំ មក​ពី​ខេត្ត​បាត់ដំបង​ ក្លាហាន​ចូល​មក​បញ្ចេញ​សមត្ថភាព​ដោយ​ច្រៀង​បទ «ប្រពន្ធ​រត់​ចោល​» ដែល​អាច​ឆក់​យក​ឈ្នះ​ចិត្ត​គណៈកម្មការ​ទាំង​៤​រូប​នោះ​គឺ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ,​ ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ដើម្បី​ឡើង​ទៅ​ប្រកួត​ប្រជែង​នៅ​វគ្គ​បន្ទាប់​ ហើយ​ញាំង​កម្មវិធី​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ​ ដោយ​បង្ហាញ​សមត្ថភាព​ច្រៀង​ជាមួយ​នឹង​ភាសា​ទាំង៦ផ្សេងៗគ្នា។

ចង់​ដឹង​ច្បាស់​ថា​សមត្ថភាព​របស់​បេក្ខជន​ខាង​លើ​យ៉ាងណា​? សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖