
ភ្នំពេញ៖ បន្ទាប់ពីផលិតផលកម្មរស្មីហង្សមាសបានដាក់ចេញ និងបង្ហោះបទ បទ«ប្រហុកផ្អក» របស់ ខេមរៈ សិរីមន្ត ទៅក្នុងបណ្ដាញ YouTube កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ រំលងបានមួយថ្ងៃ ស្រាប់តែមានអ្នកនិពន្ធបទភ្លេងម្នាក់ បានកើតទុក្ខមិនសុខចិត្ត និងស្នើឲ្យខាងក្រុមហ៊ុនធ្វើការដោះស្រាយគ្នាឲ្យច្បាស់សិន ខណៈបទភ្លេងនោះ ជាស្នាដៃរបស់គាត់ធ្វើឡើងថាត្រៀមលក់ឲ្យខាងហង្សមាស ប៉ុន្តែមិនទាន់បាននិយាយគ្នាច្បាស់ផង ស្រាប់តែក្រុមហ៊ុនយកទៅដោយមិនបានសុំសិទ្ធ និងចចាគ្នារឿងតម្លៃអ្វីទាំងអស់។
លោក ជេន រូហ្វើ ដែលជាអ្នកនិពន្ធបទភ្លេង សម្រាប់លក់ឲ្យផលិតកម្មផ្សេងៗនោះ បានបង្ហោះវីដេអូក្នុងហ្វេសប៊ុកអមដោយសារថា« គេងគិតមួយយប់ទើបយល់ថាខ្លួនឯងដូចគ្មានតម្លៃ។ ដូច្នេះថ្ងៃនេះសូមចេញមុខបកស្រាយទាក់ទងនឹងបទ៖ ប្រហុកផ្អក នៅហង្សមាស!»
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ដើម្បីជ្រាបច្បាស់លោក ជេន រូហ្វើ និយាយខ្លះទាក់ទងនឹងរឿងបទ«ប្រហុក» នោះ៖
បទ«ប្រហុកផ្អក»