
ប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយជាមួយនឹងកម្មវិធីបញ្ចេញសមត្ថភាពចម្រៀង X Factor Cambodia ដែលជាកម្មវិធីលំដាប់ពិភពលោក ក្នុងនោះផងដែរ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គេសង្កេតឃើញមានបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើនបានលេចមុខលើឆាក X Factor Cambodia ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន។
ជាក់ស្ដែង កាលពីយប់មិញនេះ ប្អូនប្រុស ចាន់ សុបញ្ញា ដែលមានវ័យ១៤ឆ្នាំ មកពីខេត្តកំពង់ធំបានឡើងមកបកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា៖«ខូចចិត្តត្បិតព្រាត់អូន» ធ្វើឲ្យទស្សនិកជន និងគណៈកម្មការទាំង៤នាក់ ស្តាប់ហើយចាប់អារម្មណ៍យ៉ាងខ្លាំង និងលាន់មាត់សរសើរគ្រប់គ្នាតែម្ដង។
សូមបញ្ជាក់ថា ដោយការបកស្រាយរបស់ប្អូនប្រុស ចាន់ សុបញ្ញា ពីរោះខ្លាំងធ្វើឲ្យគណៈកម្មការទាំង៤ បានឆ្លើយ «Yes»ដោយមិនស៊ីអារម្មណ៍យូររហូតនាំអោយ ប្អូនប្រុសរំភើបខ្លាំងស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន៕