
ភ្នំពេញ៖ កាលពីយប់វេលាម៉ោង៩ និង០០នាទីថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ នារីរូបស្រស់ម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនដោយធ្វើសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងផ្សាររាត្រី។
យោងតាមគណនីហ្វេសប៊ុកជាច្រើនបានបង្ហោះសារ ហួសចិត្តនឹងទង្វើរបស់គាត់ ដែលតែងតែផុសរូបស្អាតៗ ហ៊ឺហាចូលចិត្ត សុទ្ធតែហាងទំនើប និងមានកម្មវិធីស្ទើរតែរាល់ថ្ងៃ ស្រាប់តែពេលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទលូកហោប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មទៅវិញ មិនគួរណាប្រព្រឹត្តអំពើដ៏ថោកទាបបែបនេះ?។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសមត្ថកិច្ចបានរៀបសំណុំឯកសារដើម្បីបញ្ជូនបន្តអនុវត្តតាមនីតិវិធីច្បាប់៕