
ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសកាលដាក់ឲ្យដំណើរសាលប្រជុំខ្នាតធំ សម្រាប់សិស្សនិស្សិត និងសាធារណជនប្រើប្រាស់ដោយមិនគិតថ្លៃ ដើម្បីរៀបចំសិក្ខាសាលា កម្មវិធីសប្បុរសធម៌ និងកម្មវិធីនានាដែលមិនរកប្រាក់ចំណេញ។
ការប្រកាសនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩ នេះ ដោយ សាលប្រជុំខ្នាតធំនោះ បំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ កៅអីអង្គុយប្រកបដោយផាសុកភាព និងអាចផ្ទុកអ្នកចូលរួមបានដល់ទៅ ៣០៨ នាក់។ ចំពោះដំណឹងនេះ វាពិតជាល្អ សម្រាប់បងប្អូន សិស្សនិស្សិត និងអង្គការមិនរកប្រាក់ចំណេញនានា ដែលគ្មានលទ្ធភាពរកកន្លែងប្រជុំ អាចទៅដាក់ពាក្យស្នើសុំបាននៅក្រុមហ៊ុនខាងលើ មានទីតាំងតាមបណ្ដោយផ្លូវ 271 ចំការដូង ដែលស្ថិតក្នុងរោងចក្រស្រាបៀរកម្ពុជា ផ្ទាល់តែម្ដង។
បងប្អូនទាំងអស់អាច ទាញយកលិខិតស្នើសុំកក់សាលប្រជុំខាងក្រោមនេះ រួចបំពេញ និងផ្ញើមកកាន់អ៊ីម៉ែល [email protected]។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង់ក្រុមហ៊ុនតាមរយៈលេខ 067 666 880៕