អាជ្ញាធរថៃបិទផ្លូវ និងឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយភាពវឹកវរពីការបំផ្ទុះគ្រាប់ ៤ កន្លែងជាប់ៗគ្នាកាលពីព្រឹកមិញ

ថៃ៖ ថ្ងៃនេះនៅទីក្រុងបាងកកជួបភាពវឹកវរតាំងពីព្រហាមស្រាងៗគឺកើតមាន អគ្គីភ័យចំនួន៤កន្លែងតៗគ្នា បន្ទាប់មក ក៏កើតផ្ទុះគ្រាប់ បែកតៗគ្នា៥កន្លែងទៀតនិងយប់នេះជួបវត្ថុសង្ស័យទៀត។
ម៉ោង៥និង១៨នាទីភ្លឹ៖មានអគ្គីភ័យនៅអគារ D.D.House កន្លែងដែលខ្មែរ ច្រើនទៅស្នាក់ទីនោះ។


ម៉ោង៥៖៣៨នាទីមានអគ្គីភ័យនៅអគារនៃសណ្ឋាគារIndra Regent ម្តុំប្រាទូណាម។
ម៉ោង៥៖៤១នាទីឆេះតូបខោអាវនៅនៃសណ្ឋាគារIndra Regentម្តុំ​ប្រាទូណាមដែរ។


ម៉ោង៧ព្រឹកមានអគ្គីភ័យនៅម្តុំផ្សារឈ្លើមលាភ។
បន្ទាប់មកនៅម៉ោង៨និ៣០០នាទីមានផ្ទុះគ្រាប់បែកនៅផ្លូវព្រះរាម៩។
ម៉ោង៨និង៣៦នាទីមានផ្ទុះគ្រាប់បែកនៅស្ថានីយរថភ្លើង BTS.។


ម៉ោង៩ព្រឹកមានផ្ទុះគ្រាប់បែកនៅម្តុំក្រុមហ៊ុន King Power.។
ម៉ោង៩មានផ្ទុះគ្រាប់បែកនៅសួនច្បារនៃកន្លែងធ្វើការរាជការ។
ម៉ោង១០ផ្ទុះគ្រាប់បែកនៅមុខស្លាកអគ្គនាយកដ្ឋានក្រសួង​មហាផ្ទៃ។
បន្ទាប់មកគេនាំគ្នាផ្អើលមួយសាទៀតឃើញកាតាបអាណាភ្លេចនៅកន្លែងរង់ ចាំឡាបក្រុង និងយប់មិញនេះកំពុងបឹទផ្លូវនៅមុខ វើលត្រេសិនធ័រ(កណ្តាលក្រុង) ព្រោះឃើញកញ្ចប់សង្ស័យទៀត។