
កំពង់ចាម៖ រដ្ឋបាល ប៉ុស្តិ៍ នរគបាលកំពង់រាប ស្ថិតនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម តាមរយៈលោកអនុសេនីយ៍ឯកធឹម ឆៃលី នាយរងប៉ុស្តិ បានអំពាវនាវ សម្ដេច ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រី អ្នកនាងកញ្ញា ជួយឧបត្ថម្ភជាថវិកា តិចក្ដី ច្រើនក្ដី ដើម្បីចូលរួម សាងសង់ជើងទំនប់ផ្លូវថ្មីមួយខ្សែ កាត់ព្រែកតាឈឹម ស្ថិតនៅភូមិកំពង់ស្ដីក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម តាមបណ្ដោយមាត់ទន្លេមេគង្គ ទៅភ្ជាប់ជាមួយព្រំប្រទល់ឃុំមហាខ្ញូង។
ដោយខ្លាចទឹករលក ទឹកជំនន់ ហូរពារ ធ្វើឲ្យបាក់ស្រុត និងដាច់ផ្លូវ មិនអាចធ្វើដំណើរបាន ទើបរដ្ឋបាល ឃុំកំពង់រាប មានបំណង់ រៀបជើងទេរសង្ខាង ការពារផ្លូវពីទឹកជំនន់ ដើម្បីបញ្ជៀសពីការ បាក់ស្រុត ឫហូរដាច់ផ្លូវ ដែលមានទទឹង ២,៥ម៉ែត្រ និងបណ្ដោយ ១,៦០ម៉ែត្រ ។
ផលប្រយោជន៍របស់ផ្លូវនេះ
១. ជាផ្លូវគមនាគមន៍ សម្រាប់តភ្ជាប់ឃុំកំពង់រាប ទៅឃុំមហាខ្ញូង ទាំងរដូវទឹកសម្រក និងរដូវទឹកឡើង។
២. ជាផ្លូវសម្រាប់សិស្សានុសិស្ស ក្នុងឃុំកំពង់រាប ធ្វើដំណើរទៅសិក្សានៅវិទ្យាល័យមហាមង្គលហ៊ុន សែនមហាសៀក ស្ថិតក្នុងឃុំមហាខ្ញូង ។
៣. ជាផ្លូវសម្រាបរថយន្ត មកទិញកសិផលរបស់ប្រជាពលរដ្ឋ។
៤. ជាផ្លូវដែលប្រជាពលរដ្ឋ ឃុំផ្សេង ជាពិសេស ឃុំមហាខ្ញូង និងឃុំព្រែកតានង់ឆ្លងកាត់ ទៅសាលាស្រុកកោះសូទិន។
៥. ជាពិសេសជាផ្លូវតែមួយគត់ ដែលប្រជាពលរដ្ឋ អាចឆ្លងកាត់នៅរដូវទឹកឡើង ដើម្បីមកឃុំកំពង់រាប ( មានរដូវបិណ្ឌភ្ជុំជាដើម…….)
អាស្រ័យដូច បានថ្វាយនិងគោរពជូន ខាងលើសូម ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មេត្តា ចូលរួមជួយ តាមសទ្ធាជ្រះថ្លា ដើម្បីអោយគម្រោងនេះអាចអនុវត្តទៅបាន ដោយជោគជ័យ។ រដ្ឋបាលឃុំសង្ឃឹមយ៉ាងមុតមាំ ចំពោះការចូលរួម របស់ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ។
ចំពោះការចូលរួម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោម
១/ លោក ឡាត លាប ស្មៀនឃុំកំពង់រាប លេខទូរស័ព្ទ ០១២ ២១១ ២៧២ / ០១០ ២៦៩ ២១៨។
២/ លោក អនុសេនីយ៍ឯក ធឹម ឆៃលីនាយ រងប៉ុស្ដិ៍កំពង់រាប ០៦៦ ២៤៦ ៩៨១/០៩៧៤៦២៦០១៥។
ចំពោះថវិកាដែលចូលរួមគឺរក្សានូវតម្លាភាព មានបញ្ជីរាយនាម ថវិកាសរុប ឯកភាពពីលោកមេឃុំ នឹងធ្វើការបិទផ្សាយនៅសាលាឃុំ ព្រមទាំងអាចធ្វើលិខិតថ្លែងអំណរគុណ តាមភាពជាក់ស្ដែង ។
សូមអរព្រះគុណ និងអរគុណ!!!