
នៅរដ្ឋតិចសាសនៃប្រទេសអាមេរិច មានយុវជនម្នាក់កាន់ អាកា ៤៧ ចូលបាញ់រះនៅក្នុងផ្សារ Walmart ស្លាប់មនុស្សយ៉ាងតិច ២០ នាក់និងរបួស ២៦ នាក់ទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ៣ សីហា (ម៉ោងនៅអាមេរិក)គឺប្រមាណ ៦ ម៉ោងមុននេះ ដោយយុវជនម្នាក់ឈ្មោះ Patrick Crusius អាយុ ២១ ឆ្នាំ ស្ពាយអាវុធម៉ាកអាកាមិនដឹងមក ពីណាមក បាញ់ដំបូងនៅចំណតឡាននៃម៉ាត El Pasoស្ថិតក្នុងទីក្រុងដាឡាសរដ្ឋតិចសាស់ រួចចូលទៅក្នុងបាញ់រះគ្មានញញើតដៃ បណ្តាលអោយមានមនុស្ស ស្លាប់យ៉ាងតិច ២០នាក់និង របួស ២៦នាក់ទៀត។
អភិបាលរដ្ឋតិចសាស លោក Greg Abbott បានចាត់ទុកការបាញ់ប្រហារនៅព្រឹកថ្ងៃ សៅរ៍ ចុងសប្ដាហ៍នេះ គឺជាការបាញ់សម្លាប់មនុស្សដ៏រង្គាលបំផុតនៅ ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋតិចសាស។ ការបាញ់ប្រហារនេះបានកើតឡើងនៅផ្សារទំនើប វ័លម៉ាត (Walmart) មួយកន្លែងស្ថិតនៃទីក្រុង El Paso ខណៈបុរសអាយុ ២១ ឆ្នាំ រូបនេះ ត្រូវបានចាប់ខ្លួនបានភ្លាមៗផងដែរ។ ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ដោយគ្រាន់តែនៅក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញជន កាន់កអាវុធវែងមួយដើមចូលមកបាញ់រះតែម្តង៕
ប្រភព៖ channelnewsasia