រដ្ឋបាលលោក គួច ចំរើន ចុះសម្អាតឆ្នេរទាំងភ្លៀង បន្ទាប់ពីកំប្លោកជាច្រើនរសាត់ទើរពេញឆ្នេរ

ព្រះសីហនុ៖ ម្សិលមិញនេះ រដ្ឋបាលលោក គួខ ចំរើន បានបញ្ជាឲ្យក្រុមការងារ ចុះសម្អាត កំប្លោកដែលរសាត់មកទេីលេីឆ្នេរអូរឈេីទាល និងឆ្នេរអូរត្រេះ ដោយសារតែភ្លៀង និងខ្យលខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យឆ្នេរស្អាតជានិច្ច សម្រាប់ត្រៀមទុកពេលភ្ញៀវទេសចរណ៍ មកកម្សាន្ត មានអារម្មណ៍ល្អ ហើយអាចទាក់ទាញបានច្រើនជាងមុន។


ជាលទ្ធផល នេះក្រុមការងាររដ្ឋបាលក្រុង ចុះធ្វេីការសម្អាតរួចហេីយ នៅឆ្នេរអូរឈេីទាល និងនៅឆ្នេរអូរត្រេះ នៅសល់ខ្លះៗទៀត កំពុងធ្វេីការសម្អាតបន្តទៀត ៕