
ក្រុងព្រះសីហនុ៖ ម្សិលមិញ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចាតវិធានការក្ដៅ ចំពោះម្ចាស់រថយន្ដ ម៉ូតូ ដែលចតគ្មានសណ្ដាប់ធ្នាប់ដែលបង្កការរំខានដល់ការធ្វើចរាចរណ៍ក្នុងក្រុង។ ការចុះបង្កាប់នេះ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការចាប់ និងរក្សាទុករថយន្ដ ៣គ្រឿង ម៉ូតូ ២៨គ្រឿងដែលចតទុកគ្មានសណ្ដាប់ធ្នាប់៕