
ព្រះសីហនុ៖ ក្រោយពេលមានភ្លៀងធ្លាក់ ជាប់ៗគ្នាជាច្រើនម៉ោង ស្ថានភាពក្រុងព្រះសីហនុ និងផ្លូវជាតិលេខ ៤ ម្តុំសង្កាត់ព្រៃនប់ ត្រូវបិទចរាចរបណ្តោះអាសន្ន ខណៈជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យជន់លិចធ្វើឲ្យភូមិសាស្តមួយចំនួន ក្នុងខេត្តព្រះសីហនុ និងផ្លូវថ្នល់ ទទួលរងខួចខាត មិនទាន់ប៉ាន់ប្រមាណ ពីទំនៃការខួចខាតនៅឡើយទេ។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអង្គភាព និងអជ្ញាធរពាក់ព័ន្ធកំពុង តែខិតខំដោះ ស្រាយបញ្ហា ប្រឈមនេះ ដោយបានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីធ្វើការកាយបើកមុខទឹក និងធ្វើការ កាយប្រឡាយ ដើម្បីបញ្ជៀសទឹកជំនន់នៅតាមតំបន់មួយចំនួន ក្នុងទឹកដីខេត្តព្រះសីហនុ និងធ្វើសកម្មភាព ជួសជុលបន្ទាន់លើផ្លូវដែលខូចខាត និងបានដាក់បាវខ្សាច់នៅតាមបណ្តាផ្លូវមួយចំនួន សម្រាប់ជួយទប់បន្ថយកម្លាំងទឹកហូរ ដែលនាំច្រោះបាក់ចិញ្ចើមផ្លូវ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយថា កម្ពុជាចាប់ ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩ ដោយឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឲ្យខេត្ត ជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម គឺភ្លៀងនៅតែ បន្តធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិច ទៅច្រើន។ក្រសួងក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តដែលត្រូវប្រឈម ឥទ្ធិពលជំនន់ទឹកភ្លៀងនេះ សូមមានការប្រុងប្រយ័ត្ន៕