
ស្រុកព្រៃនប់-នៅព្រឹកថ្ងៃ១០ សីហា ២០១៩ នេះ ជំនន់ទឹកភ្លៀងបានជន់លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរ៉េញត្រង់ចន្លោះពីវាលរ៉េញទៅស្ពានកំពង់ស្មាច់ ទឹកបានជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រហើយគិតត្រឹមម៉ោងជិត៨ព្រឹកថ្ងៃទី១០សីហានេះ។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកព្រៃនប់និងសមត្ថកិច្ចពាក់ព័ន្ធកំពុងប្រចាំការជួយសម្រួលចរាចរណ៍ ស្របពេលដែលទឹកហូរខ្លាំង ក្នុងនោះមានសេចក្ដីរាយការណ៍ថា ម៉ូតូមួយគ្រឿងត្រូវទឹកហូរគួចបាត់ពេលបើកបរឆ្លងផ្លូវកំពុងជនលិច ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់ទេ សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយ ៕