
ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានចុះត្រួតពិនិត្យការងារសន្តិសុខក្នុងមូលដ្ឋាន រូចក៏បានជួបចៃដន្យជាមួយនិងក្រុមគ្រួសារមួយ រួមជាមួយឪពុកនិងកូនតូចៗពីរនាក់ ដែលកំពុងអង្គុយរង់ចាំភរិយាចេញពីធ្វើការ។
បើយោងតាមរយៈហ្វេសប៊ុកផ្លូវរបស់ ឯកឧត្តម គួច ចំរើន បានឲ្យដឹងថា « ៣នាក់ ឪពុកកូន អង្គុយចាំ ភរិយា ម្ដាយ ចេញពីធ្វេីការ ។ សួរនាំរួច អោយលុយក្មេងៗ ម្នាក់ ២ម៉ឺនរៀល កឺកឺ ឃេីញអោយលុយតាមដែរ តែម្នាក់ ២០០$ នាំសំណាងដល់ក្មួយៗ» ៕