
កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមវីដេអូ បង្ហោះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មានជនរងគ្រោះម្នាក់ឆេះរលួយស្បែក បានដើរចេញពីកន្លែងកើតហេតុហើយសុំឲ្យគេជួយជូនទៅមន្ទីរពេទ្យ បែរជាគ្មានអ្នកអើបពើរ សូម្បីមួយនាក់។ តើជនជាតិខ្មែរមិនចេះជួយគ្នាទេ ក្នុងគ្រាមានអាសន្ន? តែងតែឮគេនិយាយតៗគ្នាថា «ខ្មែរជួយខ្មែរ» តើពាក្យនេះអាចយកជាការបានទេក្នុងករណីមួយនេះ? ឧទាហរណ៍៖ ប្រសិនជាអ្នកស្ថិតក្នុងស្ថានភាពបែបនេះតើអ្នកមានអារម្មណ៍បែបណា? វីដេអូមួយនេះ បានធ្វើឲ្យលេងបណ្តាញសង្គមមើលវីដេអូនេះហើយហួសចិត្តគ្រប់ៗគ្នា រួចលើកសំនួររិះគន់ថា «ហេតុអ្វីមិនជួយគាត់ផង» ខណៈដែលមនុស្សកំពុងឈរមើលជុំវិញនោះសុទ្ធតែគ្មានអ្នកអើបពើរ។
គួរបញ្ជាក់ផងដែរថា ពត៌មានចុងក្រោយពុំមានមនុស្សស្លាប់ទេ ក្នុងករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង ដោយមានអ្នករងរបួសចំនួន១៣នាក់ ស្រីចំនួន ៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៦ នាក់ ហើយក្នុងចំណោមអ្នករងរបួសចំនួន១៣នាក់ មានជនជាតិបរទេស ចំនួន ២នាក់៕