ក្រសួងសាធារណការ សម្រេច ផ្ទេរ ភារកិច្ច អ្នកស្រី “ស៊ីម សុផាត” ចេញ ពី មុខងារ

ភ្នំពេញ៖ បន្ទាប់ ពី ផ្ទុះ ការ រិះគន់ ខ្លាំង លើ បណ្តាញ សង្គហ្វេសប៊ុក លើ ករណី មន្ត្រី ផ្តល់ សេវា សាធារណៈ ផ្ទាល់ តាម រយៈ ការ ប្រេី ប្រាស់ អាកប្បកិរិយា មិន សមរម្យ ក្នុង ពេល ផ្តល់ សេវា ជូន ប្រជាពលរដ្ឋ ក្រសួងសាធារណការ និង ដឹកជញ្ជូន បាន សម្រេច ដក តំណែង លោកស្រី ស៊ីម សុផាត។

យោង តាម រយៈ ហ្វេស ប៊ុក ផេក ក្រសួងសាធារណការ និង ដឹកជញ្ជូន ចេញ ផ្សាយ ពត៌មាន ជា សារធាណៈ បាន បញ្ជាក់ ថា«”មន្ត្រី ផ្តល់សេវាសាធារណៈផ្ទាល់ ” ទៅជា “មន្ត្រី រដ្ឋបាល ទូទៅ “” ដោយ សារ តែ មន្ត្រី រូបនេះ បានប្រព្រឹត្តិ នូវ កំហុស ឆ្គង តាម រយៈ ការ ប្រេីប្រាស់ អាកប្បកិរិយា មិន សមរម្យ ក្នុង ពេល ផ្តល់ សេវា ជូន ប្រជាពលរដ្ឋ។ ប្រសិនបេីបងប្អូនប្រជាពលរដ្ឋ ជួបប្រទះនឹងការផ្តល់សេវា សាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមអាកប្បកិរិយា មិនសមរម្យ របស់មន្ត្រីយេីងខ្ញុំនោះ សូមមេត្តា រាយការណ៍ដោយភ្ជាប់ ជាមួយ នឹងឈ្មោះ មន្ត្រី អត្តលេខ ពេលវេលាកេីតហេតុ ទីតាំងផ្តល់សេវា រូបភាព វីដេអូ និងភស្តុតាងផ្សេងៗ ដេីម្បីយេីងខ្ញុំពិនិត្យ ចាត់វិធានការតាមនីតិវិធី។ សូមអរគុណ!»៕