​ក្រសួងសាធារណការ ​ប្រកាស​លក់​ស្លាក​លេខ​ឡាន ​ចុះ​តម្លៃ​៥០​%​ទៅ​១០០​% (មិន​គិត​ថ្លៃ)

​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​ បាន​ប្រកាស​អន្តរ​ក្រសួង ស្ដីពី ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និងរថយន្តធុនស្រាល ចាប់​ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩ ។

បងប្អូនប្រជាពលរដ្ឋអាចទិញ ឬ ជ្រើសរើសយកលេខមួយចំនួន ដែលនឹងធ្វើការបញ្ចុះថ្លៃដូចខាងក្រោម៖
– ថយចាប់ពី ១ស៊េរី៖ បញ្ចុះថ្លៃ ៥០%
– ថយចាប់ពី ២ស៊េរី៖ បញ្ចុះថ្លៃ ៧៥%
– ថយចាប់ពី ៣ស៊េរី៖ បញ្ចុះថ្លៃ ៩០%
– ថយចាប់ពី ៤ស៊េរី៖ បញ្ចុះថ្លៃ ៩៥%
– ថយចាប់ពី ៥ស៊េរីទៅ៖ បញ្ចុះថ្លៃ ១០០% (មិនគិតថ្លៃ)