អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា មានកត្តាប្រឈម ៣ ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះអគារសិប្បកម្មផលិតពូក

ភ្នំពេញ ៖ ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតមួយបញ្ជាក់ថា មានកត្តាប្រឈមចំនួន ៣ ជាឧបសគ្គធ្វើឲ្យរាំងស្ទះដល់ការជួយធ្វើអន្តរាគមន៍សង្គ្រោះអគារសិប្បកម្មផលិតពូក ដែលត្រូវវបំផ្លាញដោយអគ្គីភ័យ មានទីតាំងស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ រាជធានី ។

ក្នុងសេចក្ដីដែលចេញដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់និងលើកឡើងកត្តាអវិជ្ជមានជាសត្យានុម័តចំនួន ០៣ ដែលធ្វើឲ្យរាំងស្ទះដល់ការជួយធ្វើអន្តរាគមន៍សង្គ្រោះអគារសិប្បកម្មផលិតពូកឲ្យដឹងថាគឺ
ទី១ ៖ ភូមិសាស្ត្រស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គិភ័យបានទាន់ពេល ។
ទី២ ៖ចំណុចចាប់ផ្តើមនៃអគ្គិភ័យគឺស្ថិតនៅចំណុចកណ្តាលនៃអគារសិប្បកម្មដែលធ្វើឲ្យភ្នាក់ងារពន្លត់អគ្គិ ភ័យ ពិបាកនឹងចូលទៅពន្លត់ដល់គោលដៅ។

ទី៣ ៖ សម្ភារៈដែលឆេះ សុទ្ធសឹងតែជា សារធាតុងាយឆេះមានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែងដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាកកាវ សាំងក្រអូប ក្រណាត់ សំឡី គ។ល។

ដោយសារហេតុផលទាំងនេះហើយ បានធ្វើឲ្យនៃអគ្គិភ័យនេះ ពុំអាចគ្រប់គ្រងបាន បើទោះបីជាអង្គភាពពន្លត់អគ្គិភ័យប្រើប្រាស់មធ្យោបាយយ៉ាងច្រើន និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តី។ ចំពោះកិច្ចសហប្រតិបត្តិការជួយសង្គ្រោះអគារ សិប្បកម្មផលិតពូកដែលត្រូវអគ្គិភ័យឆេះត្រូវបានអន្តរាគមន៍សង្គ្រោះយ៉ាងសកម្មពីសំណាក់នគរបាលពន្លត់អគ្គិភ័យ កងពល តូចលេខ ៧០ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ ក្រុមហ៊ុន OCIC ក្រុមហ៊ុនស្រាបៀកម្ពុជា និងបុរីប៉េងហួត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥០ គ្រឿង៕