
ភ្នំពេញ៖ ត្រឹមរយៈពេលមួយខែសីហា ឆ្នាំ ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៤០គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៨៥២,៨៥០,០០០ រៀល។
ចំនួននេះ មានកើនឡើង ១១៤ គ្រឿង គឺពី ២២៦ គ្រឿង ក្នុងខែកក្កដា មក ៣៤០ គ្រឿង ក្នុងខែសីហា ឆ្នាំ២០១៩៕