ហ្ស៉ូរ៉ាស់ រកឃើញអ្នកឈ្នះរង្វាន់ធំទឹកប្រាក់ ២ ម៉ឺនដុល្លារម្នាក់ទៀត

កំពង់ចាម៖ បន្ទាប់ពីរកឃើញអ្នកមានសំណាងនៅកំពង់ធំ ពេលនេះ ភេសជ្ជៈប៉ូវកម្លាំង ហ្សូ​រ៉ា​ស់ បានរកឃើញអ្នកមានសំណាងឈ្នះទឺកប្រាក់ ២ ម៉ឺនដុល្លារម្នាក់ទៀតហើយ ដែលរស់នៅក្នុង​ភូមិ​គោក​ទ្រា​កើត ឃុំ​ល្វា ស្រុក​ព្រៃឈរ  ខេត្តកំពង់ចាម។

លោក ស៊ុន ពិសី អ្នក​ដែលមាន​មហា​សំណាង​ទី ២ ដែលបានឈ្នះ​រង្វាន់​យក្ស ២ ម៉ឺន​ដុល្លារ​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ហ្សូ​រ៉ា​ស់ បាននិយាយទាំងញ័រដៃថា បងប្រុសពិតជា​សប្បាយចិត្តរ​ក​ពាក្យ​អ្វី​មក​ថ្លែង​មិនបាន ចង់តែ​យំ ព្រោះ​រំភើប​ពេក មិន​នឹកស្មាន​សោះ​ថា អាច​ឈ្នះ​រង្វាន់​ទឹក​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ។

សម្រាប់រង្វាន់ដ៏ច្រើននេះ បងប្រុសបន្តថា ​នឹង​យក​ទឹកប្រាក់​នេះ​មួយចំនួន ទៅ​សងបំណុល​គេ សង់ផ្ទះ​មួយ​ឲ្យ​ត្រឹមត្រូវ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ មើល​ជម្ងឺ​ឳ​ពុក​ដែល​កំពុង​តែមាន​ឈឺ  និង​ទិញ​សម្លៀកបំពាក់ថ្មីៗសម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ។

ដោយឡែក​ក្រៅពី​អ្នកមាន​មហា​សំណាង​ឈ្នះ​ទឹកប្រាក់ ២ម៉ឺន​ដុល្លារ អ្នក​ចែកចាយ​បន្ត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហ្សូ​រ៉ា​ស់ ក៏​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​នូវ​ម៉ូតូ Zoomer X មួយគ្រឿង យ៉ាង​ស្រស់ស្អាត​ផងដែរ។ តើ​អ្នក​ត្រៀម​ខ្លូន​ដើម្បី​ឈ្នះ ២ម៉ឺន​ដុល្លា​ពី ហ្សូ​រ៉ា​ស់ ហើយ​ ឬ ​នៅ?

គួរ​បញ្ចាក់​ផងដែរ​ថា ហ្សូ​រ៉ា​ស់ គឺ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ផ្សំ​ឡើង​ពី​មើម​ខ្ជាយ​ខ្មៅ ទឹកឃ្មុំ និង​វីតាមីន​ជាច្រើន​មុខ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជំនួយស្មារតី​ពេល​បើកបរ បន្សាប​ជាតិ​ស្រវឹង និង​ជំនួយ​ខួរក្បាល៕