
ភ្នំពេញ៖អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃទី ០៣ ខែកញ្ញា នេះបានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៨ ខែកញ្ញា ឆ្នាំ២០១៩ តាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តកណ្ដាល ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ សម្រាប់ទីតាំង ពេលវេលាជាក់លាក់សូមមើលក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖