
ក្រចេះ៖ ម្សិលមិញនេះ រដ្ឋាភិបាលខេត្តក្រចេះបានចេញសេចក្ដីប្រកាស ឲ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៧៣ (ឆ្លូង-ក្រចេះ) ក្នុងភូមិសាស្រ្តស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវផ្អាកការធ្វើដំណើរសិន ខណៈទឹកទន្លេមេគង្គបានជន់ឡេីងខ្ពស់ជាបន្តបន្ទាប់ផុតកម្រិតកម្ពស់ប្រុងប្រយ័ត្ន និងបានជន់លិច កំណាត់ផ្លូវនេះទាំងស្រុក។
រដ្ឋាភិបាលខេត្តបាន បញ្ជាក់ថា ដេីម្បីការពារសុវត្ថិភាពដល់ការធ្វេីដំណេីរ និងបញ្ជៀសគ្រោះថ្នាក់ដែលកេីតឡេីងជាយថាហេតុ សូមយានយន្តគ្រប់ប្រភេទផ្អាកការធ្វេីចរាចណ៍ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ចាប់ពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅរហូតដល់ទឹកស្រកមានស្ថានភាពប្រសេីរវិញ៕