
ភ្នំពេញ ៖ ព្រឹកថ្ងៃទី ៩ ខែ ០៩ ឆ្នាំ ២០១៩ នេះ ក្រសួងធនធានទឹក ឲ្យបានចេញសេចក្ដីប្រកាសឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ បណ្តាខេត្ត និងរាជធានីនឹងមានរៀងក្នុងកម្រិតពីតិចទៅបង្គរ ហើយផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន និងបណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន។
ការព្យាករបានបង្ហាញឲ្យដឹងទៀតថា បន្ទាប់ពីធ្វើការសង្កេត ពិនិត្យ និងតាមដានជាប្រចាំនូវការវិវត្តនៃធាតុអាកាសទាំងក្នុងតំបន់ និងកម្ពុជា បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី ០៩-១១ ខែកញ្ញា កម្ពុជានឹងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប។ ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា កម្ពុជាទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប
និងភាគកណ្តាលប្រទេសវៀតណាម ហើយក៏អាចមានឥទ្ធិពលនៃខ្យល់មូសុងនីរតីមធ្យម។
ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់ទៀតថាដោយសារឥទ្ធិពលខាងលើនេះបានធ្វើឲ្យអាកាសធាតុមានស្ថានភាពដូច ខាងក្រោមនេះ៖ ចាប់ពីថ្ងៃទី ០៩-១១ ខែកញ្ញា បណ្តាខេត្ត និងរាជធានីនឹងមានរៀងក្នុងកម្រិតពីតិចទៅបង្គរ។ ក្នុងនោះ អាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាមុំ ដែលអាចមានភ្លៀងធ្លាក់ច្រើន។
ចាប់ពីថ្ងៃទី ១៦-១៥ ខែកញ្ញា_បណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន។ ក្រៅពីបណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ក្រុមការងារក្រសួងធនធានទឹកបានផ្តល់ដំណឹងជូនសាធារណៈជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕