កម្ពុជា ត្រៀមកម្ទេចគ្រាប់​ខូច​គុណភាព​ជាង​ ២៥០ តោន នៅ​ថ្ងៃ​ស្អែក​

ភ្នំពេញ៖ ថ្ងៃស្អែកនេះ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម ត្រៀមធ្វើការ​ ដុត​កម្ទេចចោល​គ្រាប់​ខូចគុណភាព​ចំនួន ២៥០ តោន នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ក្នុង​ខេត្តកំពង់ស្ពឺ។

យោង​តាមរយៈ​លិខិត​មួយច្បាប់​បាន​សេចក្តីមួយបានឲ្យដឹងថា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ប្រជាជន និង​ទប់ ស្កាត់​បាន​ទាន់ពេលវេលា​រាល់​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ មជ្ឈមណ្ឌល​ជាតិ នឹង​រៀបចំ​ពិធី​កំទេច​គ្រាប់​ខូចគុណភាព​ទាំងអស់នេះ​ចោល​ចាប់ពី ថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩ ដោយ មានគ្រាប់​ខូចគុណភាព ចំនួន ២៥០ តោន រួមមាន ​ប្រភេទ​គ្រាប់ WP និង​ប្រភេទ​គ្រាប់ RPG7 មាន​ស្ថានភាព ពុកផុយ​ងាយ​និង​ផ្ទះ អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។

ការដុតកម្ទេចនេះ នឹងមានការចូលរួមពី លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​ជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ។

ការដុតកម្ទេចនេះ ខាងអាជ្ញាធរ ក៏សូមឲ្យប្រជាពលរដ្ឋដែលនៅតំបន់នោះ កុំ​មានការ​ភ្ញាក់ផ្អើល ព្រោះ​ព្រឹត្តិការណ៍នៅស្អែក អាចមានសំឡេងផ្ទុះខ្លាំងៗ។ មជ្ឈមណ្ឌល​ជាតិ សូម​ជម្រាប​ជូនដំណឹង​ដល់​អាជ្ញាធរ​ដែនដី​ក៏ដូចជា​ប្រជាជន​ទាំងអស់​ដែល​កំពុង​រស់ក្នុង និង​ជុំវិញ​តំបន់​ក្បែរ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព ពហុ​ជាតិ ក្នុង​ខេត្តកំពង់ស្ពឺ សូមមេត្តា​កុំ​មានការ​ភ្ញាក់ផ្អើល៕