
ភ្នំពេញ៖ ថ្មីៗនេះ កម្ពុជា បានទទួលនូវជំនួយម៉ាស៊ីនខួងក្រោមដីដាក់លូ ដែលមិនចាំបាច់ជីកកាត់ថ្នល់ សួនច្បារ និងមិនប៉ះពាល់ចរាចរលើដងផ្លូវ ដូចមុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី ៤ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។
ម៉ាស៊ីនខួងក្រោមដីស្វ័យប្រវត្តិនេះ បានបំពាក់បច្ចេកវិទ្យាថ្មីមានសមត្ថភាពខួងដាក់លូទំហំ ៨០០មម ប្រវែង ១៥៦០ម ខួងក្នុងជម្រៅ ៨ម ដែលនឹងចាប់ដំណើរការខួងចាប់ពីអាងក្រោមដីសួនច្បារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារត់ក្រោមវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ ៤៧ ឆ្លងកាត់សួនច្បារកួចកាណុង និងផ្លូវលេខ ៧០ ក្នុងខណ្ឌដូនពេញ៕