
កាលពីប៉ុន្មានឆ្នាំមុននេះ គេក៏ធ្លាប់រកឃើញសត្វអន្ទង់អគ្គិសនី មានកម្លាំងឆក់ត្រឹមតែ ៦៥០វ៉ុល ប៉ុណ្ណោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញនូវសត្វអន្ទង់ឆក់មួយទៀត ដែលស្ថិតនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនហើយមានតែមួយក្បាល់ប៉ុណ្ណោះអាចផលិតថាមពលអគ្គិសនីឆក់ខ្ពស់ជាងគេបំផុតលើលោករហូតដល់ ៨៦០វ៉ុល។ អ្នកវិទ្យាសាស្ត្របាននិយាយថា «អន្ទង់អគ្គិសនី ដែលទើបរកឃើញថ្មីនេះ ជាបន្ទុកខ្ពស់បំផុត របស់សត្វនៅលើពិភពលោកយើងគួរឲ្យភ្ញាក់ផ្អើល»។
សត្វនេះ គឺជាត្រីមួយក្នុងចំណោមត្រីបន្ថែម ២ប្រភេទ ត្រូវបានកំណត់អត្តសញ្ញាណ ដោយអ្នកវិទ្យាសាស្ត្រ បានពិនិត្យ មើលសំណាកចំនួន ១០៧ មកពីតំបន់ព្រៃអាម៉ាហ្សូន។ អន្ទង់ដែលត្រូវបានគេរកឃើញថ្មី ផ្តល់នូវហ្ស៊ីបច្រើនជាង ២០០ វ៉ុលខ្ពស់ជាងកំណត់ត្រាពីមុន ប៉ុន្តែទំនងជាមិនបង្កគ្រោះថ្នាក់មនុស្សនោះទេ។ ប្រភេទសត្វត្រូវបាន អ្នកជំនាញធម្មជាតិ ជនជាតិស៊ុយអែតដា លោក Carl Linnaeus ដាក់ឈ្មោះថា ហ្វីឡូសអេឡិចត្រូនិច ហើយត្រូវបានគេកត់ត្រាទុកកាលពីឆ្នាំ ១៧៦៦៕