
ថ្មីៗនេះ កម្ពុជា បានបញ្ជូនមន្ត្រីថ្នាក់ប្រធាន និងអនុប្រធាន នាយកដ្ឋានសំណង់ប្រព័ន្ឋចម្រោះទឹកកខ្វក់ នៃអគ្គនាយកដ្ឋានសាធារណការ ពីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ០២ រូប ទៅចូលរួមក្នុងចូលរួមក្នុងព្រឹត្តិការណ៍មជ្ឈមណ្ឌលបៃតងសកល កូរ៉េ ២០១៩។
ព្រឹត្តិការណ៍មជ្ឈមណ្ឌលបៃតងសកល កូរ៉េ ២០១៩ ជាព្រឹត្តិការណ៍លើកទី១២ ដែលមានអ្នកចូលរួមមកពីជាង ៣០ ប្រទេស សរុបប្រហែលចំនួនជាង ៤០០ នាក់ មកពីស្ថាប័នរដ្ឋាភិបាលកូរ៉េ-ស្ថាប័នអន្តរជាតិដៃគូ វិទ្យាស្ថាន អង្គការមិនរកប្រាក់ចំណូល អ្នកស្រាវជ្រាវ និងពីបណ្តាក្រុមហ៊ុនឯកជនធំៗជាច្រើនរបស់កូរ៉េផងដែរ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១២ នេះបានបើកកិច្ចស្វាគមន៍រយ៉ាងកក់ក្តៅរាក់ទាក់ដល់ភ្ញៀវជាតិ-អន្តរជាតិ ដោយមន្ត្រីជាន់ខ្ពស់រួមមាន President of Kotra, President of KEITI, Acting Minister of the Korea’s Ministry of Environment, 03 Keynote speeches by Bloomberg (BNEF), by GCF and by P4G មានការគាំទ្រ និងទទួលបន្ទុកដោយក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម និងថាមពល ក្រោមការចាត់ចែងរៀបចំរបស់វិទ្យាស្ថានបច្ចេកវិទ្យា និងឧស្សាហកម្មបរិស្ថានកូរ៉េ (KEITI) សហការជាមួយទីភ្នាក់ងារបង្កើនការវិនិយោគពាណិជ្ជកម្មកូរ៉េ (KOTRA) ក្រោមប្រធានបទសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
– ចក្ខុវិស័យបរិស្ថាន និងថាមពលជាសកល (Global Environment and Energy Vision Forum)
– បទបង្ហាញ និងវឌ្ឍនៈភាពលើការគ្រប់គ្រងទឹកទឹកកខ្វក់ និងសំណល់រឹង
– កិច្ចពិភាក្សាពិគ្រោះយោបល់លើគម្រោងពាក់ព័ន្ឋដោយឡែក (Project Briefing 1:1) និងកាលានុវត្តន៍ភាពស្នើគម្រោងជំនួយបច្ចេកទេស គម្រោងសិក្សា និងការទាក់ទាញអ្នកវិនិយោគិនពីប្រទេសកូរ៉េ តាមវិស័យ និងជំនាញ
ក្នុងនោះតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញចែករំលែកដល់អ្នកចូលរួមមកពីបណ្តាប្រទេសនានា ទាក់ទងទៅនឹងគោលនយោបាយគ្រប់គ្រងទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា គម្រោងពាក់ព័ន្ធទឹកកខ្វក់ និងបរិស្ថានដែលកំពុងសិក្សា ព្រមទាំងគម្រោងដែលកំពុងស្នើសុំហិរញ្ញប្បទានពីដែគូអភិវឌ្ឍនានា៕