
ភ្នំពេញ៖ ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ រដ្ឋាភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពីពេលវេលាចេញដំណើរទៅតាមបណ្ដារខេត្តនានា ដោយឥតគិតថ្លៃចំពោះរថយន្តក្រុងទាំង ១២០ គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលមានបំណងចង់ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
តារាងពេលវេលាចេញដំណើររថយន្តក្រុងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញ វិញនឹងចាប់ផ្ដើមពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩។ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់សប្បាយរីករាយនឹងការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។
រថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនមានរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ និងចេញដំណើរចាប់ពីម៉ោង០៥៖៣០ នាទីព្រឹក រៀងរាល់ថ្ងៃ ដោយមិនគិតកម្រៃសេវា។ ខាងក្រោមនេះ ជាតារាពេលវេលា ដែលចេញដំណើរតាមខេត្តក្រុងនីមួយៗ៕