សិស្សផ្នែកចុងភៅកម្ពុជា ២ រូបដណ្ដើមបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន

ចិន៖ សិស្សផ្នែកចុងភៅរបស់កម្ពុជាចំនួន ២រូប ទទួលបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០១៩ នៅខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងកម្មវិធីប្រកួតចំអិនម្ហូបអាហារអាស៊ាន ចិន ឆ្នាំ២០១៩

(2019 China-ASEAN Culinary Skill Competition Students from Vocational Colleges) ធ្វើឡើងតាមរយៈការរៀបចំរបស់ក្រសួងទេសចរណ៍ ដែលមាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងសណ្ឋារកិច្ចប៉ូលឌុយប្រ៊ូល។

កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ១៩-២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះ​មានការ​ចូលរួម​ពី​សំណាក់​សិស្ស​កម្ពុជា ថៃ វៀតណាម តៃវ៉ាន់ និង​ហុងកុង ដើម្បី​ប្រកួត​ជា​ក្រុម​លើ​វិញ្ញាសារ​ចំនួន ៣ រួមមាន៖ វិញ្ញាសារ​ម្ហូប​អាស៊ី វិញ្ញាសារ​ម្ហូប​អឺរ៉ុប និង​វិញ្ញាសារ​ម្ហូប​កែច្នៃ សម្រាប់​បេក្ខភាព​ជ្រើសរើស​សម្រាប់​ការប្រកួត។

ជា​លទ្ធផល​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ចម្អិនម្ហូប​អាហារ​អាស៊ាន-ចិន ឆ្នាំ២០១៩ បេក្ខជន ២រូប របស់​កម្ពុជា​ដែល​បានជ្រើសរើស​យក​វិញ្ញាសារ​ម្ហូប​អឺរ៉ុប​ទទួលបាន​មេដាយ​ចំនួន ២ ក្នុងនោះ​រួមមាន៖ លោក ង៉ៃ សុខ​ហេង ទទួលបាន​មេដាយប្រាក់ និង​លោក ឡាំ រិទ្ធី ទទួលបាន​មេដាយ​សំរឹទ្ធ។

ការទទួលបាន​នូវ​ជ័យលាភី​មេដាយ​នេះ គឺ​ពិតជា​បង្ហាញ​ពី​សមត្ថភាព និង​ជំនាញ​ក្នុង​ចំអិនម្ហូប​របស់​សិស្ស និង​អ្នកជំនាញ​ចុងភៅ​របស់​កម្ពុជា ក្នុងការ​ជំរុញ​លើកកម្ពស់​គុណភាព និង​សេវាកម្ម​ម្ហូបអាហារ​ដែលជា​ការចូល​រួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ម្ហូបអាហារ (Gastronomy) សម្រាប់​ទទួលភ្ញៀវ​ទេសច​រដែ​លម​ក​កម្សាន្ត​នៅ​កម្ពុជា៕