
ព្រះសីហនុ៖ រឿងក្ដីសម្លាប់អ្នកប្ដូរប្រាក់យីហោជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដែលត្រូវជន សង្ស័យកាត់ជាច្រើនបំណែកនោះ ម្សិលមិញនេះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវចាប់ជនសង្ស័យបានហើយ ជាជនជាតិចិនដូចគ្នា។
ក្រោយចាប់បាន និងសារភាពចប់សព្វគ្រប់អស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានសួរប៉ុន្មានសំណួរទៅជនសង្ស័យផ្ទាល់ថា ចង់មានឱកាសជួបកូន ជួបប្រពន្ធទេ? គ្រាន់តែអ្នកបកប្រែនិយាយចប់ ជនសង្ស័យបែរយំហ៊ូ ឡើងចង់ទន់ខ្លួន សោកស្ដាយនូវកំហុសរបស់ខ្លួន។
សូមជម្រាបដែរ៖ កាលពីថ្ងៃទី 01 ខែតុលា ឆ្នាំ2019 វេលាម៉ោង 09 និង 30នាទី មានប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ថា គាត់បានប្រទះឃើញមានសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ 2 ភូមិ6 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ។ ហើយនៅថ្ងៃទី 04 ខែតុលា សមត្ថកិច្ចជំនាញ បានចាប់បានជនជាតិចិនមួយនាក់ឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម14 ភូមិ4 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យបានសារភាពថា ករណីនេះកើតឡើងដោយសារ ជនរងគ្រោះ ឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ1995 មុខរបរ ប្តូរប្រាក់ដូចគ្នា កាន់លិខិតឆ្លងដែនលេខៈ ED7591553 បានទំនាក់ទំនងទៅជនសង្ស័យ ដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន 7 ម៉ឺនដុល្លារ លុះនៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 វេលាម៉ោង 17 ជនរងគ្រោះបានទៅហាងប្តូប្រាក់របស់ជនសង្ស័យ។ បន្ទាប់ពីជនរងគ្រោះបានវេរប្រាក់ទៅឲ្យជនសង្ស័យរួចរាល់ ហើយការដូរលុយខុសហាងឆេង 2,100 យ័ន បង្ករទៅជាជម្លោះ រហូតត្រូវជនសង្ស័យប្រើកាំបិតកាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។ បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះជា 3 កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង 01 រំលងអាធ្រាត្រ ឈានចូលថ្ងៃទី 01 ខែតុលា ឆ្នាំ 2019 ជនសង្ស័យបានទៅជួលរថយន្ត ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងផ្សេងៗ 2 គ្នា ដោយកំណាត់ទី 1 ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ 2 ភូមិ6 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី 2 ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ 96 ភូមិ5 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី3 ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល 7 ជាន់ ស្ថិតនៅ ភូមិ1 សង្កាត់3 ក្រុង-ខេត្តព្រះសីហនុ៕